ស៊ីសាកេត៖ យោងតាម គេហទំព័រ Thai News នៅថ្ងៃ សុក្រ ទី ១៨ ខែ តុលា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា ឧត្តមសេនីយ៍ទោ ឆានឆៃ ភូថង មេទ័ពភូមិភាគ២ បានដាក់បញ្ជា ទៅកាន់ កងកម្លាំងសុរ៉ាក់ណារី ដែលប្រចាំនៅ តំបន់ព្រំដែន ជាប់ប្រាសាទព្រះវិហារ ថា កុំឲ្យមានការភ្ញាក់ផ្អើល នាអំឡុងតុលាការ យុត្តិធម៌អន្តរជាតិ ICJ កំពុង ជំរះរឿងក្តី ប្រាសាទព្រះវិហារ បន្ទាប់ពីភាគីថៃ បានទទួលព័ត៌មានថា ប៉ុន្មានថ្ងៃមុននេះ ភាគីកម្ពុជាបានធ្វើការ ចល័តកម្លាំងទ័ព នៅតំបន់ក្បែរ ប្រាសាទព្រះវិហារ។

លោក បានថ្លែងបន្តថា យ៉ាងណាក៏ដោយ កងទ័ព ត្រូវមានភាពរឹងមាំ និង ប្រុងប្រយ័ត្នខ្ពស់ តាមយុទ្ធសាស្រ្ត ដែលមានហ្វឹកហាត់ កន្លងមក។

មេទ័ព ភូមិភាគ២ បានបញ្ជាក់ទៀតថា បើសិនជាមានហេតុការណ៍ ប្រឈមមុខដាក់គ្នាមួយណានោះ ភាគីថៃ ប្រកាន់ខ្ជាប់នូវ ការទំនាក់ទំនង និង ពិភាក្សាគ្នារវាង មេទ័ពប្រទេសទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយ ប្រសើរ ជាងការប្រើកម្លាំងទ័ព ៕

Photo

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPhone 2G ក្លាយជាស្មាតហ្វូន កម្រ មានតំលៃលក់ខ្ទង់ពាន់ដុល្លារ- កំពូល SmartWatch មានអេក្រង់ ៦ របស់ Nokia (មានវីដេអូ)- ស្រែកភ័យស្លន់ស្លោ ជាមួយនឹងវីដេអូ សៀករហស្សកម្ម កាត់ខ្លួនជាពីរ តជាមួយជើងអ្នកផ្សេង ហើយនៅអាចដើរបានធម្មតា

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល