កំពង់ធំ៖ រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះ ដឹកទំនិញចាប់ហួយ ទំនងម្ចាស់ងងុយដេក បើកបរធ្លាក់ ផ្លូវបណ្ដាលឲ្យក្រឡាប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ខេត្តកំពង់ធំ ។

លោកម៉ែន ក្លូ គរបាល ចរាចរស្រុក បារាយណ៍ បានឲ្យដឹងថា អ្នកបើកបរឈ្មោះ សាំង ពិសិដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិតាវៀន ឃុំសាលាកំរើកស្រុក ខេត្ដសៀមរាប បានប្រាប់សមត្ថកិច្ចថា គ្រោះថ្នាក់នេះជាប់សោរ ក ចង្កូតរថយន្ត។

លោកបន្ថែមថា សមត្ថកិច្ចជំនាញបានពិនិត្យ រថយន្ដនៅកន្លែងកើតហេតុ ទំនងអ្នកបើកបរ ងងុយដេក មួយភំាង ហើយរេចង្កូតធ្លាក់ ផ្លូវបណ្ដាលឲ្យ ក្រឡាប់តែម្ដង ។ ដោយឡែកករណី១ទៀត  រថយន្ដឆ្លាម បើករេលើផ្លូវ ធ្វើឲ្យ រថយន្ដតូចធំ បើកបរ លើផ្លូវជាមួយ គេចវក់វី ទីបំផុតបុកជាមួយ ឡង់គ្រីស័រខូចខាតគួរសម ។

ប្រភពព័ត៌មានកន្លែងកើតហេតុ បាននិយាយថា គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង១៧ ថ្ងៃទី១៣ ខែធ្នូឆ្នាំ២០១២ នៅចំណុចផ្លូវជាតិលេខ៦ ភូមិអាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្ត  កំពង់ធំ ។

ប្រភពព័ត៌មាន ពីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដម៉ាកឆ្លាម ព៌ណត្រីឆ្លូញ បើកបរវេ ចង្កូតចុះឡើងពេញថ្នល់ ទិសដៅពីត្បូងទៅជើង ធ្វើឲ្យរថយន្តតូចធំ បើកបរផ្ទុយគ្នាគេចផុត។ លុះក្រោយមកគេឃើញ រថយន្ដឆ្លាមបង្កហេតុ បានបុកជាមួយរថយន្ដ ម៉ាកឡង់គ្រីស័រ បើកបរក្រោយ យីឌុកបណ្ដាលខូចខាតរថយន្ដទាំងសងខាង ។

លោក សោម សុភី នគរបាល ចរាចរណ៍ក្រុងស្ទឹងសែន បានឲ្យដឹងថា ម្ចាស់ រថយន្តបង្កឈ្មោះ ហាក់ដានី ភេទប្រុស រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្ដ កំពង់ធំ មុខរបរ ជាងជួសជុលរថយន្ដ។

រីឯម្ចាស់រងគ្រោះឈ្មោះលី គឹមសែ រស់នៅស្គន់ ខេត្តកំពង់ចាម បានប្រាប់អក្នយកព័ត៌មានថា គាត់បើកក្រោយ រថយន្ដធំ បាំងមិនឃើញរថយន្ដឆ្លាមដែលបង្ក កុំអីគេចផុតដែរ ។

សមត្ថកិច្ចនគរបាលមិនបាន សន្និដ្ឋានថា អ្នកបើករថយន្ដបង្កនោះសេពគ្រឿងស្រវឹងរឺមូលហេតុអ្វីជាក់លាក់ដែរ។  គ្រាន់បញ្ជាក់ថា គូរភាគី ទាំងពីរស្គាល់គ្នា ហើយសម្រួលគ្នា ជួសជុលរថយន្ដរៀងៗខ្លួន។

ម្យ៉ាងទៅ ដល់កន្លែងកើត ហេតុអ្នកបើករថយន្ត ត្រូវគេនាំចេញទៅបាត់។ ប្រជាពលរដ្ឋកន្លែងកើតហេតុ និយាយថា រថយន្ដឆ្លាមនោះ បើកបរដូចស្រវឹង បង្កភិតភ័យដល់គេឯង ដោយសារថយន្ដតូចធំគេចរាលពេញ ផ្លូវ៕

/

/

/

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល