ព័ត៌មានអន្តរជាតិ ៖ មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺឆ្លងសហរដ្ឋអាមេរិក  The US Centre for Disease Control (CDC)​ ឲ្យដឹងថា ខ្លួនកំពុងតែធ្វើការស៊ើបអង្កេតជាបន្ទាន់   ទៅលើសេចក្តីរាយការណ៍ថា មានករណីឆ្លងវីរុស Zika ដល់ទៅ ១៤ករណី តាមរយៈការរួមភេទ។ ប្រភព ពី CDC បន្តអោយដឹង ថា ក្នុងចំណោមករណីឆ្លង ទាំង ១៤ ក្នុងនោះ ក៏មានករណីឆ្លងទៅដល់ស្រ្តីមានផ្ទៃពោះដូចគ្នាដែរ

/

គួរបញ្ជាក់ផងដែរថា សេចក្តីប្រកាសថា វីរុស Zika អាចឆ្លងតាមរយៈការរួមភេទ ត្រូវបានធ្វើឡើង កាលពីពេលកន្លងទៅនេះ នៅលើទឹកដីសហរដ្ឋអាមេរិក ក្រោយពលរដ្ឋអាមេរិកម្នាក់ ដែលពុំមែន ជាអ្នកទេសចរចំណាកស្រុកនោះ បានឆ្លងវីរុស Zika ។ ករណីនេះ គឺគេដាក់បន្ទុកការសង្ស័យទៅ លើការចម្លងវីរុស Zika តាមរយៈការរួមភេទជាមួយនឹងដៃគូរបស់គេ​ ដែលធ្លាប់ធ្វើដំណើរទៅកាន់ តំបន់ឆ្លងវីរុស Zika នៅឯក្រៅប្រទេស ។

/

មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺឆ្លងសហរដ្ឋអាមេរិក The US Centre for Disease Control (CDC)​ ណែ នាំដល់ គ្រប់  បុរស   ទាំងអស់ ដែលបានធ្វើដំណើរទៅដល់ តំបន់ឆ្លងវីរុស Zika ត្រូវតែប្រើស្រោម អនា​ម័យឲ្យបានគ្រប់ពេលរួមភេទ   ជាមួយ  នឹង   ដៃគូរបស់ខ្លួន ។ ក្រសួងពាក់ព័ន្ធ ចេញសេចក្តី បញ្ជាក់ឲ្យដឹងថា ពុំទាន់មានភស្តុតាងជាក់លាក់  អាច  បញ្ជាក់បាននៅឡើយទេ ថាស្រ្តីអាចចម្លង វីរុស Zika ទៅកាន់ដៃគូរួមភេទរបស់ខ្លួន ប៉ុន្តែ ការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេត ត្រូវតែធ្វើឡើង ជាចាំបាច់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមប្រការនេះ ៕

-អាន ៖ បែកធ្លាយ Zika ឆ្លងតាមរយៈការ រួមភេទ ហើយ

/

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី