កាលពីប៉ុន្មានខែមុន យើងបានទទួលដំណឹងថា រឿងខ្មោច The Conjuring នឹងមានវគ្គបន្ត ទៀតដែរវា នឹងបង្វែរពីផ្ទះដែលមាន ខ្មោចច្រើននោះ មកផ្តោតលើ តុក្កតាខ្មោច ដែលមានឈ្មោះ ថា Anabelle ម្តង ។
តែយើងបានលឺថា ការថតក៏បានផ្អាកសិន ដោយសារតែមាន បញ្ហារវាងផលិតកម្ម ដែលបាន ចូលរួម ។ តែទោះជាយ៉ាងណាក្តី ការថតរឿងនេះ មិនបានផ្អាកឬ លុបចោលនោះទេ ដោយថ្ងៃ នេះយើងបានដឹង រួចមកហើយថា រឿងតនោះ មានចំណងជើងថា Anabelle ដែលវាគឺជា ឈ្មោះរបស់ តុក្កតា ខ្មោចនៅក្នុងទូរកញ្ចក់ ដែលគ្រួសារគ្រូចាប់ខ្មោច នោះបានរក្សាទុក ។ រឿង នេះត្រូវបានដាក់គំរោង ថានឹងបញ្ចាំងនៅថ្ងៃទី ៣ តុលា ២០១៤ នេះហើយ ។
គួរបញ្ជាក់ផងដែរថា The Conjuring កាលពីឆ្នាំមុន បានរកប្រាក់ចំណូល បានរហូតដល់ទៅ ច្រើនជាង ៣០០ លានដុល្លារឯណោះ ហើយឥលូវនេះ ទស្សនិកជនសង្ឃឹមថា Anabelle នឹង មិនធ្វើអោយ ពួកគាត់អស់សង្ឃឹមឡើយ ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ screenrant