អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មានដើមឈើដ៏ធំមួយដើម មានមែកសាខាច្រើន ដែលមានអាយុកាល​១០០០ឆ្នាំ ត្រូវបានគេរកឃើញ។

width=454

លោក​ Paul Cook ដែលជាមនុស្សចូលចិត្ដដើរក្នុងព្រៃ បានអោយដឹងថា ថ្មីៗនេះ គាត់បានដើរជួបប្រទះដើមឈើ ដែលមានដើមធំ ដែលមាន មានអាយុកាលប្រហែលជា ១០០០ឆ្នាំស្ថិតក្នុងតំបន់ព្រៃ Sherwood ទីក្រុង Nottnghamshire ប៉ែកខាងកើតនៃចក្រភពអង់គ្លេស។

width=454

ដើមឈើនៅពេលដែល ព្រិលធ្លាក់ពីស្លឹកអស់

លោក Cook បានបន្ដថា បន្ទាប់ពីគាត់បានឃើញដើមឈើដ៏ធំនេះ គាត់បានផ្ដិតរូបរបស់វា ហើយបង្ហោះចូលទៅក្នុងអ៊ីនធរណែត ដៃលរូបរបស់វា បានធ្វើអោយមនុស្ស​ ជាច្រើន មានភ្ញាក់ផ្អើលយ៉ាងខ្លាំង នោះគឺព្រោះតែ ដើមឈើនោះ មានរូបអ្នកបួសសាសនាគ្រឹស្ដ ស្ថិតនៅជាប់នឹងគល់ឈើនោះ។

width=456

លោក Cook

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យសាស្រ្ដ បានបន្ថែមថា វាគឺជាអំបូរពូជឈើ ដែលមានអាយុកាលវែង ដែលមានឈ្មោះថា Oak Tree ដែលថ្មីៗនេះ ត្រូវបានគេរកឃើញ នៅក្នុងសហរដ្ឋអាមេរិក ហើយមានអាយុកាលដល់ទៅ ៣០០០ឆ្នាំឯណ្ណោះ៕

ដោយ៖ នារីប្រភព៖ newsday