កាលពីព្រឹកមិញនេះ មានវីដេអូមួយដែលត្រូវបានអ្នកលេងហ្វេសប៊ុកម្នាក់បង្ហោះឡើង ហើយក៏ទទួលបានការចាប់អារម្មណ៍ចូលទស្សនា និងផ្តល់ជា Comments ច្រើនគួរសមផងដែរ។
នៅក្នុងវីដេអូនោះ បាននិយាយអំពីម្តាយវ័យក្មេងម្នាក់ បានធ្វើការវាយតប់ទៅលើកូនរបស់ខ្លួន។ ការវាយតប់នោះ មិនដឹងជាមកពីមូលហេតុអ្វីឡើយ ដោយខាងម្តាយម្នាក់នេះហាក់ដូចជាមានការខឹងសម្បារទៅលើកូនម្នាក់នោះយ៉ាងខ្លាំង។ នាងបានធ្វើការវាយសន្ធាប់ទៅលើក្បាលកូនរបស់នាង បោចសក់អុកទៅនឹងជញ្ជាំង វាយពោះ ឡើងជង្គង់ ប្រើស្ទើរតែគ្រាប់ស្នៀតតែម្តង។ អ្វីដែលអស្ចារ្យនោះ នៅត្រង់ឈុតចុងក្រោយនៃវីដេអូនេះ នារីជាម្តាយ បានបញ្ជាឲ្យខាងកូនប្រុស លុតជង្គង់ សំពះក្រាបដល់ឥដ្ឋ ហើយយកជើងធាក់កញ្ចឹង ក ថែមទៀតផង។
មានអ្នកលេងហ្វេសប៊ុកជាច្រើនបានចូលផ្តល់ជា Comments ដោយមានអ្នកខ្លះសម្តែងការហួសចិត្តទៅលើស្រីម្នាក់នេះ មិនគួរធ្វើដូច្នេះ, អ្នកខ្លះបានតិះដៀល ប្រុសនោះថា ថោកដែលបណ្តោយឲ្យស្រីវាយដូច្នេះ, អ្នកខ្លះទៀត និយាយថា ជាការវាយពីមនុស្សស្រីប្រដៅ ខ្ទើយ, ហើយក៏មានអ្នកខ្លះមានយោបល់ថា ជាការវាយប្រដៅពីសំណាក់បងស្រី ទៅលើប្អូនប្រុស.... ជាដើម។
សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖



ដោយ៖ សិលាប្រភព៖ ហ្វេសប៊ុក