Alcatel (ក្រុមហ៊ុនទូរស័ព្ទបារាំង) ជិតធ្វើការបង្ហាញខ្លួននូវគំរូស្មាតហ្វូនថ្មីមួយ ដែលមានអេក្រង់ទំហំ6 inch រួមជាមួយប៊ិច stylus OneTouch Scribe Pro។ ស្មាតហ្វូននេះ ត្រូវបានគេចាត់ទុកថា ជាគូប្រកួតប្រជែងដោយផ្ទាល់ និងធំមួយ ជាមួយនឹង Galaxy Note III។
គេហទំព័របច្ចេកវិទ្យា Mobile-review ទើបតែធ្វើការបង្ហើបពីលក្ខណៈពិសេសៗមួយចំនួន នៃស្មាតហ្វូនថ្មីរបស់ Alcatel។ ក្នុងនោះ OneTouch Scribe Pro នឹងបំពាក់នូវអេក្រង់ 6 inch, CPU QuadCore ល្បឿន 1.5GHz, កាមេរ៉ាក្រោយទំហំ 13.1MP និងមានថ្មបរិមាណខ្ពស់ 3400mAh។

OneTouch Scribe Pro បានបំពាក់មកជាមួយនូវប៊ិច stylus ដូចទៅនឹងបណ្តាស៊េរីស្មាតហ្វូន Galaxy Note របស់ Samsung ដែរ។ អ្នកប្រើប្រាស់អាចប្រើប៊ិចនេះ ជំនួសឲ្យដៃ ក្នុងការសរសេរ ឬគូរគំនូរជាដើម។
ទន្ទឹមនឹងនោះ ស្មាតហ្វូននេះ ក៏បានបំពាក់នូវបច្ចេកវិទ្យាសម្លេង Dolby Digital Plus, ភ្ជាប់ជាមួយទូរទស្សន៍ ដោយប្រើបច្ចេកវិទ្យាឥតខ្សែ និងសំបកការពារមួយមានឈ្មោះថា LED Magic Flip ដែលប្រើសំរាប់ការពារស្មាតហ្វូនបានផង ថែមទាំងមានលេចចេញជា Screen នាឡិកា នៅផ្នែកខាងក្រោយសំបក សំរាប់មើលម៉ោងផងដែរ។

សំរាប់តំលៃលក់នៃផលិតផលថ្មីនេះ ត្រូវបានគេសន្និដ្ឋានថា វាមានតំលៃ 300 USD ៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ VReview