សហស្ថាបនិក និងជាអគ្គនាយករបស់ Facebook  លោក Mark Zuckerberg ទើបបានប្រកាសថា ក្រុមហ៊ុនរបស់លោកនឹងលក់ ៤១,៣៥ លានភាគហ៊ុន តម្លៃ ៣,៩ពាន់លានដុល្លារ ដើម្បីយកប្រាក់មកបង់ពន្ធជូនរដ្ឋ។គេហ​ទំព័រ Bloomberg ចេញផ្សាយថា សមាជិកផ្សេងម្នាក់ទៀតនៃក្រុមប្រឹក្សាភិបាល គឺ Marc Andreessen ក៏នឹងលក់ ១,៦លានភាគហ៊ុន ខណៈដែល Facebook ខ្លួនឯង ក៏នឹងបញ្ចេញលក់ភាគហ៊ុនក្នុងទីផ្សារប្រមាណជា ២៧លានភាគហ៊ុនផងដែរ។

 /Mark Zuckerberg អគ្គនាយករបស់ Facebook (រូប ៖ Bloomberg)

Todd Lowenstein អគ្គនាយកគ្រប់គ្រងផ្នែកវិនិយោគរបស់ Highmark Capital យល់ថា ៖ “ក្រុមអ្នកដឹកនាំ និងសមាជិកនៃក្រុមប្រឹក្សាភិបាល លក់ភាគហ៊ុនចេញច្រើនបែបនេះ គឺមិនមែនជាសញ្ញាល្អនោះទេ។ ប៉ុន្ដែ Facebook ត្រូវបានដាក់បញ្ចូលទៅក្នុងកម្រិតសន្ទស្សន៍ S&P 500 (ឬ Standard & Poor 500 គឺជារង្វាស់មួយសម្រាប់ស្ទង់កម្រិតចំណេញ ឬខាតរបស់ក្រុមហ៊ុនធំៗទាំង ៥០០ នៅក្នុងផ្សារហ៊ុនអាមេរិក)។ ដូច្នេះ តម្រូវការរបស់វិនិយោគិននឹងមានច្រើន ហើយភាគហ៊ុនរបស់ពួកគេ ក៏នឹងអាចលក់ចេញបានច្រើន។”Facebook ឱ្យដឹងថា ក្រុមហ៊ុននឹងប្រើប្រាស់ប្រាក់ដែលប្រមូលបានដោយការលក់ភាគហ៊ុន ដើម្បីធ្វើជាទុន និងចំណាយទៅលើខ្ទង់ផ្សេងៗរបស់ក្រុមហ៊ុន។ ក្នុងនោះ Zuckerberg នឹងប្រើប្រាស់ខ្ទង់ប្រាក់ដ៏ធំមួយ ដើម្បីបង់ពន្ធជូនរដ្ឋ នៅពេលគាត់អនុវត្តសិទ្ធិទិញយក ៦០លានភាគហ៊ុន នាពេលខាងមុខ។នៅក្នុងសេចក្ដីប្រកាសមួយ Facebook ឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនមិនទាន់មានគម្រោងច្បាស់លាស់ ក្នុងការចំណាយប្រាក់ដែលប្រមូលបាន។ ខ្ទង់ប្រាក់នេះអាចនឹងត្រូវបានយកទៅទិញទ្រព្យ បច្ចេកវិទ្យា ឬសេវាកម្មចាំបាច់ដើម្បីបម្រើដល់អាជីវកម្ម។ Facebook ក៏បានបង្ហើបដែរថា ក្នុងឆ្នាំនេះ តម្លៃភាគហ៊ុនរបស់ខ្លួន បានកើនឡើងជាងទ្វេដង គឺឡើងដល់ ៥៥ដុល្លារក្នុងមួយភាគហ៊ុន។

/

កាល​ពី​ថ្ងៃ​ទី ២៣​ធ្នូ តម្លៃ​ភាគ​ហ៊ុន​របស់ Facebook ​បាន​កើន​ដល់ ៥៧,៧៧​ដុល្លារ/​ហ៊ុន

យោងតាមការប្រកាសរបស់ Facebook ចំនួនមូលបត្រដែល Zuckerberg បញ្ចេញលក់ គឺប្រមាណជា ១១% នៃភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន។ មកដល់ពេលនេះ មហាសេដ្ឋីវ័យក្មេងរូបនេះ បានលក់ភាគហ៊ុនរបស់ខ្លួន ចំនួន ២០% ។ ចំណែក Andreessen លើកនេះ បានលក់ចេញ ៣៥% នៃចំនួនភាគហ៊ុនដែលគាត់កាន់កាប់។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

កូរ៉េខាងជើង ៖ មិនច្រៀងសរសើរ មេដឹកនាំ នឹងត្រូវស្លាប់!

មហាសេដ្ឋី Warren Buffett រកបាន ៣៧លានដុល្លារ រៀងរាល់ថ្ងៃ ក្នុង​ឆ្នាំ​នេះ

រកបានរាប់សិបលានដុល្លារ ដោយគ្រាន់តែ លក់ឆ្នាំងសាកថ្ម

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Bloomberg