USA៖ ដោយមានជំនឿថា ថ្ងៃសុក្រនេះគឺជាថ្ងៃឆេះកប្ប ថ្មីៗនេះមានបុរសម្នាក់ឈ្មោះ RonHubbard បានសង់ផ្ទះក្រោមដីមួយនៅ Montebello រដ្ឋ California សម្រាប់ជាកន្លែងសម្រាកដល់ភ្ញៀវទេសចរដែលចង់រួចផុតពីថ្ងៃឆេះកប្ប។

ផ្ទះនេះមានរាងជាស៊ីឡាំង ត្រូវបានបំពាក់ដោយបិរិក្ខាទំនើប ដូចជា កៅអីសាឡុងស្បែក ទូរទស្សន៍ plasma TV បន្ទប់ទឹក ចង្ក្រានបាយ និងកំរាលធ្វើពីឈើយ៉ាងរលោងស្រស់ស្អាត ដូចផ្ទះទាន់សម័យមួយផងដែរ។ លោក Hubbard បានបង្ហាញថា គាត់កំពុងតែព្យាយាម សាងសង់ផ្ទះក្រោមដីនេះឲ្យបាន ២ទៀត ដែលមានទីតាំងនៅ New York និង Indiana ឲ្យ ហើយរួចរាល់មុនថ្ងៃឆេះកប្ប។

លោក Hubbard បានបន្តថា លោកមិនសូវជឿលើថ្ងៃឆេះកប្បនេះប៉ុន្មានទេ ប៉ុន្តែបើសិនមាន គ្រោះទៅថ្ងៃមុខយ៉ាងណានោះ យើងទាំងអស់គ្នាមិនអាចស្មានមុនបានឡើយ ដូចនេះការ សង់ផ្ទះនេះឡើង  អាចអនុញ្ញាតឲ្យភ្ញៀវទេសចរ  អាចរួចផុតពីគ្រោះថ្ងៃឆេះកប្ប ដោយការ សម្រាកនៅទីនេះបាន៕

width=472

width=474

width=475

width=475

width=475

width=475

width=476

width=476

width=476

width=476

width=476

ដោយ៖ មិនា ប្រភព៖ DM