ក្មេងស្រីចំនួន ១០០.០០០នាក់ដែលមានអាយុ ១០ឆ្នាំ ត្រូវបានកាត់ទ្វារមាសដោយខុសច្បាប់ពីក្រុមបុគ្គលិកពេទ្យនៅប្រទេសអង់គ្លេស នេះបើតាមសេចក្ដីរាយការណ៍របស់ទំព័រា Daily Mail ដកស្រងរបាយការណ៍មួយកាលពីពេលថ្មីៗនេះ។

/

ជាមួយគ្នានេះដែរ ក្រុមអ្នកយកព័ត៌មានស្រាវជ្រាវរបស់ទំព័រ Sunday Times បានប្រកាសថា ពួកគេថតបានរូបភាពគ្រូពេទ្យទូទៅម្នាក់ ពេទ្យធ្មេញម្នាក់ និងក្រុមបុគ្គលិកជំនួយការពេទ្យមួយចំនួន ដែលពួកគេជាអ្នកបានធ្វើការវះកាត់ ឬដេរ ស្រទាប់ប្រដាប់ភេទដូចខាងលើចំពោះក្មេងស្រីដោយយកថ្លៃឈ្នួលពី ១០ ទៅ ៧០ផោនក្នុងម្នាក់ៗ។ ប៉ុន្ដែគ្រូពេទ្យទាំងនេះបានបដិសេធចំពោះការចោទប្រកាន់ខាងលើ។

សកម្មភាពកាត់ប្រដាប់ភេទរបស់ក្មេងស្រី តែងត្រូវបានធ្វើឡើងដោយវិធីកាត់ដុំសាច់នៅខាងក្រៅនេះ ត្រូវបានគេចាត់ទុកថាជារឿងខុសច្បាប់នៅប្រទេសអង់គ្លេស និងអាចត្រូវដាក់ពន្ធនាគារដល់ទៅ ១៤ឆ្នាំ ប្រសិនត្រូវបានកាត់ទោស។

ប៉ុន្ដែប្រការខាងលើនៅតែត្រូវបានធ្វើឡើងដោយក្រុមមនុស្សមកពីអាហ្វ្រិក ដោយមូលហេតុជំនឿសាសនា។ ពួកគេជឿថា ការកាត់ស្រទាប់ប្រដាប់ភេទខាងក្រៅ ឬដេរប្រដាប់ភេទ របស់ក្មេងស្រីគឺជាភ័ក្ដុតាងមួយសម្រាប់ភាពបរិសុទ្ធនៅពេលរៀបការ។ ប៉ុន្ដែក្មេងស្រីរងគ្រោះទាំងនោះតែងត្រូវបានគេបង្ខំអោយធ្វើបែបនេះដោយមិនប្រើថ្នាំបំបាត់ការឈឺចាប់ សន្លប់ និងមិនលាក់កំបាំង។

ការកាត់ស្រទាប់ប្រដាប់ភេទបែបនេះ ធ្វើអោយក្មេងស្រីត្រូវប្រឈមនឹងបញ្ហាយូរអង្វែង ចំពោះរាងកាយ និងផ្លូវចិត្ត បណ្ដាលអោយពួកគេជួបការលំបាកក្នុងការធ្វើសកម្មភាព។

យោងតាមការស្រាវជ្រាវមួយបានអោយដឹងថា ជារៀងរាល់ឆ្នាំមានក្មេងស្រីប្រមាណជា៦.០០០នាក់នៅក្រុងឡុងត្រូវប្រឈមនឹងការឈឺចាប់ដែលអាចធ្វើអោយបាត់បង់ជីវិត និងមានក្មេងស្រីរងគ្រោះនៅទូទាំងប្រទេសអង់គ្លេសឡើងដល់ ២២.០០០នាក់។

Alison Byrne ជាពេទ្យឆ្មបម្នាក់នៅមន្ទីរពេទ្យ Heartlands នៅ​ Birmingham បានអោយដឹងថា នាងធ្លាប់ជួយព្យាបាលស្ដ្រីរងគ្រោះចាប់ពីរអាយុ ១៦​ដល់ ៤០ឆ្នាំ ដែលទទួលរងគ្រោះដោយសារការកាត់ស្រទាប់ប្រដាប់ភេទរបស់ខ្លួន។ ក្នុងចំណោមនោះ មានស្ដ្រីរងគ្រោះម្នាក់ត្រូវដេរប្រដាប់ភេទរបស់ខ្លួនអោយនៅសល់តែរន្ធតូចមួយសម្រាប់បទជើងតូចនិងមករដូវ។

លោកស្រី Byrne ថ្លែងថា ស្ដ្រីរងគ្រោះជាច្រើនត្រូវចូលព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារមានឆ្លងមេរោគ និងអាចប្រឈមនឹងការហូរឈាមជាមន្ដមន្ទាប់។Forward ជាអង្គការមនុស្សធម៌ដែលប្រឆាំងនឹងទំនៀមទំលាប់កាត់ប្រដាប់ភេទ បានអោយដឹងថា នៅប្រទេសអង់គ្លេសមានក្មេងស្រីប្រមាណជា ១០០.០០០នាក់ត្រូវឆ្លងកាត់ការវះកាត់ដ៏គួរអោយខ្លាចនេះ៕

 

ដោយ ៖ សូរីយ៉ាប្រភព​ ៖ Zing