ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៣៥ នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម បន្ទាប់ពីរថយន្តប៊ើសមួយគ្រឿង បានបោលធ្លាក់ជ្រោះជ្រៅនៅតំបន់ភ្នំមួយកន្លែង កាលពីម្សិលមិញនេះ នៅឯប្រទេសម៉ាឡេស៊ីនេះបើយោងតាមការដកស្រង់សេចក្តីថ្លែងការណ៍ ពីទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Bernama ។

លើសពីនេះទៅទៀត របាយការណ៍ដដែលបន្ថែមថា ក្នុងនោះ ក្រុមមនុស្ស ១៦ នាក់ផ្សេងទៀត ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីធ្វើការសង្គ្រោះជាបន្ទាន់ផងដែរខណៈពួកគេ បានទទួលរងរបួសធ្ងន់ និងស្រាល ។

គួររំឭកផងដែរថា រថយន្តទេសចរណ៍មួយគ្រឿងនោះ ដឹកអ្នកដំណើរទាំងអស់ ៥៣ នាក់ដោយឡែក ក្នុងចំណោមជនរងគ្រោះស្លាប់បាត់បង់ជីវិត ទាំងអស់ក្នុងនោះរួមជនជាតិ បង់ក្លាដេស ថៃ និង ចិន ខណៈពេលដែលអ្នកបើកបររថយន្តប៊ើសមួយនេះ ក៏បានស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទេវហេតុនេះផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Bernama អះអាងបន្ថែមថា រថយន្តប៊ើសមួយគ្រឿងនេះ បានធ្វើដំណើរចុះចំណោទពីតំបន់ Genting Highlands ខណៈពេលនោះ ក៏បានជួបនឹងឧបទ្ទេវហេតុនេះតែម្តង ដោយបោលធ្លាក់ចូលជ្រោះជ្រៅជម្រៅដល់ទៅ ៦០ ម៉ែត្រឯណោះ ករណីគ្រោះថ្នាក់លើកនេះ បានកើតឡើងនៅតំបន់ភ្នំ ជិតទីក្រុង Kuala Lumpur។ មូលហេតុ ដែលបានបណ្តាលអោយកើតមានឡើង នូវសោកនាដកម្មមួយនេះ មិនទាន់បានដឹងច្បាស់នៅឡើយនោះទេ៕
* ព័ត៌មានមួយចំនួនផ្សេងៗទៀត មាននៅខាងក្រោម ៖
- ផ្អើលទស្សនាវីដេអូ ក្រុមមនុស្សមិនខ្លាចស្លាប់ ជាង ៤ សែនដង ក្នុងរយៈពេល ត្រឹមតែ ១០ ម៉ោង តែប៉ុណ្ណោះ- ចាប់ឃាត់ខ្លួនក្មេងទំនើង ៣ នាក់ ក្រោយបាញ់សម្លាប់សិស្សវិទ្យាល័យមា្នក់ ថាជាការកំសាន្តរបស់ខ្លួន- វីដេអូ តារាសម្តែងប្រុសអាមេរិក រួចផុតពីសេចក្តីស្លាប់ ខណៈរថយន្តទំនើប ឆាបឆេះ យ៉ាងសន្ធោសន្ធៅ
ដោយ ៖ ពិសីប្រភព ៖ CNN