ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ២២ កក្កតានេះបានចេញសេចក្ដីជូនដំណឹងពិសេសស្ដីពីព្យុះ វីសីនតេ ដែលបោកបក់មកពីសមុទ្ទចិនខាងត្បូង និងមានឥទ្ធិពលមកលើប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២៤ កក្កដា ដល់ថ្ងៃទី ២៦ កក្កដា ឆ្នាំ ២០១២។ព្យុះនេះនឹងមានឥទ្ធិពលលើតំបន់ខ្ពង់រាបភាគខាងជើង និងខ្ពង់រាបភាគឦសាន រងនូវភ្លៀងធ្លាក់ច្រើននិងមានខ្យល់ខ្លាំងចំពោះខែត្រមួយចំនួនដួចជាព្រះវិហារ ស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគីរី។ និងនៅតាមតំបន់មាត់សមុទ្ទអាចមានខ្យល់កន្រ្តាក់ខ្លាំង និងកំពស់ទឹករលកពី ១ ម៉ែត្រទៅ ២.៥ ម៉ែត្រ។ដូចនេះសូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រងឥទ្ធិពលពីព្យុះគួរណាមានការប្រុងប្រយ័ត្ន៕

ដោយ៖ ម៉ូកាប្រភពពី៖ សេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម