[IMG]

កាលពីពេលថ្មីៗនេះ អ្នករចនាម៉ូដឈ្មោះ Kota Nezu របស់ក្រុមហ៊ុន Znug Design ទើបតែបានធ្វើការឧទ្ទេសនាមបង្ហាញនូវវត្តមានសមិទ្ធិផលថ្មីរបស់ខ្លួនមួយមានឈ្មោះថា zecOO ដែលជាម៉ូតូដំណើរការដោយថាមពលអគ្គីសនី ជាមួយរួបរាងយ៉ាងចំលែកគួរអោយចាប់អារម្មណ៍បំផុត និងមានប្រើប្រាស់នូវគ្រឿងម៉ាស៊ីនដែលមានភាពជិតស្និទបំផុតជាមួយនឹងបរិស្ថានផងដែរ។ អំពីរូបរាងផ្នែកខាងក្រៅរបស់ zecOO គឺមានរូបរាងស្រដៀងគ្នានឹង V-rex Travertson ដែរ។ ប៉ុន្តែប្រព័ន្ធបើកបររបស់ zecOO នេះគឺមានលក្ខណៈស្មុគស្មាញជាងទោចក្រយានយន្តធម្មតាផ្សេងៗ គឺស្ទើរតែមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងប្រព័ន្ធបើកបររបស់រថយន្តយ៉ាងដូច្នោះ។ រីឯសំបកតួរបស់សមិទ្ធិផលថ្មីនេះ ត្រូវបានក្រុមអ្នកជំនាញផលិតឡើងពីសារធាតុដែលសំរាប់ផលិតធ្វើជាសំបករបស់យានអាវកាសយកមកផលិតនិងបំពាក់អោយ zecOO នេះដើម្បីបង្កើនកំរិតរឹងមាំរបស់វា។ទោចក្រយានយន្តនេះមានទំងន់ ២៤៥ គីឡូក្រាម និងប្រើប្រាស់នូវគ្រឿងម៉ាស៊ីនដែលមានកំលាំងរហូតដល់ ២១Kw ដែលប្រហែល ២៨ សេះនិងម៉ូម៉ង់ ៦៥Nm ។ ចំពោះថាមពលដែលផ្គត់ផ្គង់ទៅអោយគ្រឿងម៉ាស៊ីនត្រូវបានអោយដឹងថាគឺដោយសារថ្ម ប៉ុន្តែក្រុមហ៊ុនផលិតមិនបានធ្វើការបញ្ជាក់ពត៌មានលំអិតស្តីពីថ្មសំរាប់ផ្គត់ផ្គង់នេះទេ។ zecOO ប្រើប្រាស់កង់ទាំងពីរមានទំហំ ១៨អ៊ីងដូចគ្នា ជាមួយសំបកកៅស៊ូមុខមានទំហំ ១៨០/៥៥ និងសំបកកៅស៊ូខាងក្រោយមានទំហំ ២៤០/៤០ ។ បច្ចុប្បន្ន Znug Design មិនទាន់ប្រកាសអោយដឹងពីតំលៃរបស់ zecOO នេះនៅឡើយ គឺគ្រាន់តែអោយដឹងថាម៉ូតូប្រភេទនេះផលិតឡើងមានបរិមាណកំណត់នៅចុងឆ្នាំនេះ៕///////////                                                                                            ប្រភព៖ Faster and Faster                                                                                            ដោយ៖ រស្មី