តាមប្រភពពីគេហទំព័រ Sina របស់ចិន អ្នកវិភាគ Ben Reitzes របស់ក្រុមហ៊ុន Barclays Capital បានបញ្ជាក់សង្កត់ធ្ងន់ជាមួយមិត្តៗរួមការងារថា លោកកំពុងរង់ចាំ iPhablet មួយរបស់ Apple បើទោះជាសព្វថ្ងៃនេះ មានឧបករណ៍ Mobile ជាច្រើន ដែលមានទំហំ 5 inch និងធំជាងនេះ ក៏ដោយ។

គាត់បានឲ្យដឹងថា Apple នឹងបង្ហាញផលិតផល iPhone 5S មានខ្នាតទំហំដូចនឹង iPhone 5 (4 inch) នៅរដូវវិស្សមកាលឆ្នាំនេះ រួមជាមួយគំរូស្មាតហ្វូនទំហំតូចជាង ថោកជាងមួយទៀតដែលកំពុងតែមានព័ត៌មានចចាមអារាមពីវានោះគឺ iPhone mini ។ បន្ទាប់មក iPhone ទំហំធំជាងនេះ នឹងបង្ហាញខ្លួន នៅត្រីមាសចុងក្រោយ នៃឆ្នាំ២០១៣ នេះ ឬអាចដើមឆ្នាំក្រោយ។

តាំងពីយូរមកហើយ Apple តែងតែជ្រើសរើសយកទំហំអេក្រង់តូច បំពាក់នៅលើ iPhone ដោយបញ្ជាក់ថា វានឹងផ្តល់ភាពងាយស្រួល ពេលកាន់ដៃម្ខាង មានអារម្មណ៍ថាងាយស្រួលពេលនិយាយទូរស័ព្ទ។

/

ជាក់ស្តែង Reitzes គិតថា នេះមិនមែនជាកត្តាចំបង សំខាន់ទៀតឡើយ សំរាប់អ្នកទិញស្មាតហ្វូន ព្រោះតែ ការសន្ទនាទូរស័ព្ទវាលែងសំខាន់ ស្មើទៅនឹងបណ្តា Features ផ្សេងទៀតដូចជា មើលផែនទី សារ SMS មើលវីដេអូ អានសៀវភៅ និងលេងអ៊ីនធឺណេត ឡើយ។ គាត់និយាយថា: អេក្រង់កាន់តែធំជាង កាន់តែពេញនិយមជាងមុន សំរាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក និងជាពិសេសជនជាតិចិន ចូលចិត្តប្រើ Phablet ណាស់៕

ដោយ៖ សិលាប្រភព៖ VReview