ថ្មីៗនេះ ពិភពបច្ចេកវិទ្យា ហាក់ដូចជាបានឡើងកំដៅបន្តិច នៅពេលដែលលេចចេញនូវបណ្តារូបភាពរចនាម៉ូតនៃគំរូ iPhone ជំនាន់បន្ទាប់ ជាមួយនឹងរូបរាងខាងក្រៅថ្មីស្រឡាង ដែលផ្តល់នូវបទពិសោធគួរឲ្យចាប់អារម្មណ៍ថ្មីមួយ បើប្រៀបជាមួយនឹងបណ្តាជំនាន់មុនៗ។
បើប្រៀបធៀបជាមួយនឹងបណ្តាគំរូ concept ដែលធ្លាប់ត្រូវបានអ្នករចនាម៉ូត Nikola Cirkovicបានបង្ហាញណែនាំកាលពីខែសីហា កន្លងទៅនេះ គំរូរចនាម៉ូតរបស់អ្នករចនាជនជាតិបារាំងលោក Martin Hajek ដែលកំពុងតែបង្ហោះនៅលើ blog Nowhereelse.fr គឺមានផ្នែកជាច្រើនមានការផ្លាស់ប្តូរ។ គំរូ iPhone 6 ថ្មីនេះ មានរូបរាងខាងក្រៅហាក់យកលំនាំនៃការរចនាម៉ូតរបស់ iPad Mini ឬ iPad Air (ពេលបង្រួមតូច)។ ជាក់ស្តែង ចំនុចពិសេសរបស់ concept នេះគឺការរចនាម៉ូតអេក្រង់មិនមានស៊ុមដាក់អេក្រង់ និងមិនមានប៊ូតុង Home ដែលយើងធ្លាប់តែបានឃើញនៅលើបណ្តាឧបករណ៍របស់ Apple នោះទេ។
គំរូ concept នេះមើលទៅហាក់ដូចជាប្លែកភ្នែក ប៉ុន្តែនៅមិនទាន់បង្ហាញពីភាពសក្តិសមខ្លាំង ដោយសារតែការរចនាម៉ូតនេះ គឺមិនមានឃើញកន្លែងណាមួយ មានបំពាក់នូវ Sensor ស្គែនក្រយៅដៃ Touch ID នោះឡើយ។ បើតាម Martin Hajek គំរូ iPhone 6 ត្រូវបានរចនាម៉ូត មុនទាំងពេល iPhone 5S បង្ហាញខ្លួនមកម្ល៉េះ។
បណ្តាអ្នកនិយមតាមដានព័ត៌មានតាមអ៊ីនធឺណេត កំពុងតែមានការជជែកគ្នាយ៉ាងច្រើន ស្តីពីការរចនាម៉ូត អេក្រង់មិនមានផ្នែកស៊ុមអេក្រង់នេះ ប៉ុន្តែថាតើ iPhone 6 នឹងដូចទាំងស្រុងនឹងគំរូ concept ឬក៏អត់នោះ គឺវានៅតែជាសំណួរមួយ ដែលមិនទាន់មានចម្លើយស្រាយបញ្ជាក់នៅឡើយ។
បន្ថែមពីលើនេះ iPhone 6 ក៏មានព័ត៌មានចចាមអារាមមកដែរថា វានឹងបំពាក់នូវអេក្រង់ទំហំ ៥ អ៊ីន ដែលមាន Resolution Full HD 1080p ផងដែរ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖
- វីដេអូ Concept SmartWatch មាន Brand ឈ្មោះ Lumia ប្រើ Window Phone- លីឡា លើកជើងអីលើកយ៉ាងនេះ...លេចឥឡូវហើយ...!- Apple កំពុងពិសោធ iPad ធំដូច Laptop?- Bill Gates បានបដិសេធម្តងទៀត ក្នុងការវិលមកអង្គុយកៅអី CEO Microsoft- BlackBerry លុបចោលគម្រោង លក់ក្រុមហ៊ុន បញ្ឈប់ការងារ CEO បច្ចុប្បន្ន
ប្រែសម្រួល៖ សិលាប្រភព៖ Vexpress