កាលពីម្សិលមិញនៅលើគេហទំព័រ Android Schweiz បានបង្ហោះនូវព័ត៌មាន និងរូបភាពមួយចំនួនរបស់ Xperia Yuga C6603, ស្មាតហ្វូនដែលត្រូវបានគេទន្ទឹងរង់ចាំថា ជាស្មាតហ្វូនមានអានុភាពរបស់ Sony ក្នុងឆ្នាំ 2013

Yuga ត្រូបបានស្រោបតួទាំងមូលជាប្រភេទ Unibody, អាចបន្ថែមមេម៉ូរីក្រៅប្រភេទ microSD, microHDMI, ថ្មមិនអាចដោះចេញក្រៅបានឡើយ។ ស្មាតហ្វូននេះបំពាក់នូវ CPU 4x ល្បឿន1,5GHz (ព័ត៌មានកាលពីពេលមុនបាននិយាយថា chip នេះជាប្រភេទ Qualcomm Snapdragon S4 Pro), RAM 2GB, កាមេរ៉ាទំហំ 12MP និងមានអេក្រង់ទំហំ 5 Full-HD 1920 x 1080 ។

/

ស្មាតហ្វូនដែលត្រូវបានគេកំនត់ជា Sony Xperia Yuga

ស្មាតហ្វូននេះប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1.1។ អ្នកដែលបានបង្ហោះរូបភាព និងសរសេរពីព័ត៌មាននេះបាននិយាយថា គំរូដើមស្មាតហ្វូននេះពិតជាស្អាតណាស់ ប៉ុន្តែគាត់មិនបានដឹងថាពេលណាទើប Yuga បង្ហាញខ្លួនជាផ្លូវការនោះឡើយ៕

/

/

/

ដោយ៖ សិលាប្រភព៖ tte