ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មាន បរទេស ស្កាយ កាលពីប៉ុន្មាន ម៉ោងមុននេះ បន្តិច បានចេញ អត្ថបទផ្សាយ បន្ទាប់ពី ដកស្រង់សម្តី មន្រ្តីប៉ូលីស ប្រចាំតំបន់ អោយដឹងថា យ៉ាងហោច ណាស់ មនុស្ស ៣២ នាក់ បានទទួលរងរបួស ដោយនៅ ក្នុងនោះ ៧ នាក់ បានទទួលរងរបួស ធ្ងន់ ក្រោយពីមាន ករណី រថយន្ត ក្រុង បោលបុក ដើមឈើ មួយដើម នៅឯភាគខាងត្បូង ទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស ។

/

ប្រភពបន្តថា ករណីគ្រោះថ្នាក់ រថយន្ត ប៊ើស បោលបុក ដើមឈើ ខាងលើនេះ បានកើតឡើង នៅវេលា ម៉ោង ប្រមាណជាង ១០ និង ៥០ នាទីព្រឹក (ម៉ោងក្នុងស្រុក ប្រទេស អង់គ្លេស ) ពោលគឺ នៅតាមបណ្តោយផ្លូវ Kennington Road ជិតនឹង សារមន្ទីរ mperial War Museum ក្នុងទីក្រុង ឡុងដ៍ ។

/

ភ្លាមៗនោះ ក៏មានកិច្ច អន្តរាគមន៍ ពីសំណាក់ មន្រ្តីប៉ូលីស ប្រចាំ តំបន់ បើយោងតាម សម្តីលោក Clive Robinson ជានាយរងប៉ូលីស​ មកពីនាយកដ្ឋាន សង្គ្រោះ បន្ទាន់ ពន្លត់អគ្គីភ័យ អោយដឹងថា មនុស្ស ជាច្រើន នាក់ ត្រូវបានក្រុម ការងារ យើងខ្ញុំ ជួយសង្គ្រោះ ចេញពីការជាប់គាំង នៅក្នុងរថយន្ត ខណៈជណ្តើរ គឺជា ដៃគូពិសេស ក្នុងការចេញ ប្រតិបត្តិការ ជម្លៀសក្រុម មនុស្សដែលបានជាប់ គាំងនៅ ឯជាន់ទី ពីរ នៃ រថយន្តប៊ើស មួយនេះ យកទៅ សង្គ្រោះ នៅឯមន្ទីរពេទ្យ។

/

ដោយឡែក បើនិយាយ ពីមូលហេតុ ដែលនាំអោយ មានករណី បើករថយន្ត ប៊ើស ទៅបុកនឹងដើមឈើ ទាំង ថ្ងៃ ក្នុងក្រុង ដ៏កម្រមួយនេះ ពុំទាន់បានដឹង ជាក់ច្បាស់នៅឡើយ នោះទេ ពោលគឺ​ ស្ថិតនៅក្រោម ការតាម ដានស៊ើប អង្កេត របស់ ក្រុមមន្រ្តីជំនាញ នៅឡើយ ខណៈ ខ្សែអាថ៍ វីដេអូ​ ដែលថតជាប់ នូវសកម្មភាព មុន ពេលកើតហេតុ នឹងតម្រូវ អោយយក មកទស្សនា មើល ក្រោយពីផ្តិត បានតាមរយៈ ប្រព័ន្ធ កាម៉េរ៉ា សុវត្ថិ ភាព នៅក្នុង រថយន្ត៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ