ព័ត៌មានអន្តរជាតិ ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ រងការចោទប្រកាន់ថាបានលក់កូនស្រីតូចរបស់ខ្លួន ក្នុងតម្លៃ៨,២០០ដុល្លារ ដោយពួកគេប្រឈមនឹងការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ខណៈពេលដែលពួកគេជាពលរដ្ឋរស់នៅក្នុងសង្កាត់ Yangpu ក្រុងសៀងហៃ  ប្រទេសចិន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស chinadaily ។

ប្តីប្រពន្ធវ័យក្មេងមួយគូនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណដោយមាននាមត្រកូលZhang និង Teng ក្រោយពីមានការតាមដានស៊ើបអង្កេត​​  របស់ក្រុមមន្រ្តីប៉ូលីសកាលពីខែមិថុនាកន្លងផុតទៅថ្មីៗនេះ។   កាលពីដើមឆ្នាំ  ២០១៣ ឆ្នាំនេះ  ប្តីប្រពន្ធមួយគូនេះ ត្រូវបានចាប់ភស្តុតាងរកអោយឃើញថា   បានប្រកាសលក់កូនស្រីតូចរបស់ខ្លួន  នៅលើគេហទំព័រអនឡាញ។

width=433

នារីជាម្តាយ មាននាមត្រកូល Zhang បានគូសបញ្ជាក់អោយដឹងថា នាងរួមទាំងស្វាមីមិនមានគោលបំណងលក់កូនស្រីរបស់ខ្លួននោះទេ   ពោលគឺ  គ្រាន់តែចង់រកគ្រួសារសមរម្យមួយផ្សេងទៀត    អោយគេទៅរស់នៅតែប៉ុណ្ណោះ  ក៏ព្រោះតែពួកគេមានកូនប្រុសពីរនាក់រួចទៅហើយ មុ   នពេលដែលកូនស្រីតូចរូបនេះចាប់កំណើត  ស្របពេលដែលពួកគេក៏កំពុងតែគ្មានការងារធ្វើទៀតចាប់តាំងពីរៀបមង្គលការ។

ដោយឡែក បើតាមការអោយដឹងពីសេចក្តីប្រកាសព័ត៌មាន របស់ព្រះរាជអាជ្ញាក្នុងស្រុកបានអះអាងអោយដឹងថា រាល់ព័ត៌មានដែលបានបង្ហោះនៅលើគេហទំព័រអនឡាញនោះ គេក៏ឃើញមានការដាក់បញ្ជូនទៅតម្លៃផងដែរ ពោលគឺមានចន្លោះពី៣០,០០០យ័ន​ ទៅ ៥០,០០០ យ័ន ស្របពេលដែលគណនីធនាគាររបស់ពួកគេ ស្រាប់តែទទួលបាន៥០,០០០ យ័ន ក្នុងថ្ងៃដែលកូនស្រីរបស់ខ្លួន ត្រូវគេទទួលយកទៅចិញ្ចឹម។

បន្ថែមពីលើនេះ     ប្រភពសារព័ត៌មានដដែលនេះ  បានបន្ថែមថា  ក្រោយពីទទួលបានសាច់ប្រាក់ទាំងនោះហើយ ប្តីប្រពន្ធមួយគូនេះ បានចំណាយប្រាក់ទៅទិញទូរស័ព្ទដៃទំនើប ស្បែកជើង ក៏ដូចជារបស់របរមួយចំនួនផ្សេងទៀតផងដែរ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ប្រទះឃើញ សាកសពបាឡែនកម្រមួយក្បាល ដេកស្លាប់ នៅឯមាត់សមុទ្រ- វេលាល្ងាចម្សិលមិញ អគ្គីភ័យឆាបឆេះ សំណង់អាគារមួយកន្លែង យ៉ាងសន្ធោសន្ធៅ- រកឃើញសាកសព ១១ នាក់ពីទីវាលកន្លែងធ្លាក់យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ឡាវ- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ

ប្រែសម្រួល ៖ កុសលប្រភព ៖ chinadaily