ក្មេងប្រុសពីរនាក់ មានមើលទៅហាក់ដូចជាកូនភ្លោះនឹងគ្នា និងមានអាយុទើបតែ ៣ឆ្នាំ បានរួមគ្នាថតវីដេអូមួយ បង្ហោះតាម Youtube ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងអ៊ីនធឺណេត។

អ្វីដែលធ្វើឲ្យពួកគេចាប់អារម្មណ៍នៅពេលនេះ គឺដោយសារតែ ក្មេងប្រុសគួរឲ្យស្រលាញ់ទាំងពីរនាក់នេះ បាននាំគ្នាច្រៀង និងសម្តែងតាមបទចម្រៀងវីដេអូ ដែលមានកាយវីការកំប្លែងមួយមានចំណងជើងថា Lazy Song របស់ Bruno Mars។

/

ដោយភាពក្រមេចក្រមើម និងធ្វើត្រាប់តាមប្រហែលនឹងកាយវិការដើមរបស់បទចម្រៀងនោះ វីដេអូរបស់ពួកគេ ទទួលបានការចាប់អារម្មណ៍ចុចទស្សនាច្រើន ជាមួយនឹងពាក្យសរសើរជាច្រើនផងដែរ។ សូមទស្សនាវីដេអូ កាយវិការគួរឲ្យស្រលាញ់ និងចង់សើច ក្នុងវីដេអូខាងក្រោមនេះទាំងអស់គ្នាណា ៖

ដោយ៖ សិលាវីដេអូ៖ Youtube