រឿងរ៉ាវល្បីរបស់ខ្មោចស្រីស្លៀកពាក់ស បានចេញលងមនុស្សម្នាអស់ជាង ៥០ ឆ្នាំមកហើយដែលវាបានលងរាល់គ្នានៅក្នុងកប៉ាល់ Queen Mary។ រូបភាពមួយដែលត្រូវបានគេអះអាងថាជាថតជាប់ខ្មោចនៅក្នុងកប៉ាល់ Queen Mary ត្រូវបានគេបង្ហោះពេញ Internet ហើយរូបថនេះត្រូវបានថតជាប់ដោយអតីតអ្នកដើរម៉ូដជនជាតិ ដេនម៉ាក Valentina Lombord នៅពេលដែលនាងទៅលេងនៅលើកប៉ាល់ដែលល្បីថាមានខ្មោចលងនោះ។
កប៉ាល់ Queen Mary នេះត្រូវបានបញ្ឈរជើងចោលក្នុងឆ្នាំ ១៩៦៧ ក្រោយមកត្រូវបានគេទិញវាយកទៅធ្វើជាសណ្ឋាគារដែលដាក់បណ្ដែតទឹក នៅទីក្រុង Long Beach រដ្ឋ California ហើយចំពោះនាង Valentina ដែលបានទៅសំណាក់នៅទីនេះក៏មានចម្ងល់ផងដែរថាតើពាក្យដែលនិយាយតគ្នាថាទីនេះមានខ្មោចលងនោះពិតឬមិនពិត?
ខ្មោចក្នុងកប៉ាល់នោះមានច្រើនណាស់ ហើយក្នុងនោះមានខ្មោចស្រីម្នាក់ស្លៀកពាក់ស ដែលច្រើនតែឃើញរាំនៅសាលធំ ហើយដោយសារតែនាង Valentina ចង់ដឹងរឿងនេះពិតប្រាកដទើបនាងសម្រេចចិត្តថានឹងចាប់កាន់កាមេរ៉ា ដើរថតពេញកប៉ាល់តែម្ដងដើម្បីអោយដឹងការពិត។ តែអ្វីដែលប្លែកនោះគឺនាងបានឆែកមើលរាល់រូបថតដែលនាងបានថត នៅក្នុងកប៉ាល់ Queen Mary នោះគឺនាងបានឃើញមានរូបមួយសន្លឹកដែល មានរូបស្រីម្នាក់ស្លៀកពាក់ស បង្ហាញខ្លួននៅខាងចុងផ្លូវដើរពិតមែន។Valentina បានប្រាប់ថានេះប្រហែលជាអាចគិតថាមិនទំនងប៉ុន្តែសម្រាប់រឿងនេះវាជាការពិតដែលយើងមិនអាចមើលឃើញនាងជាមួយភ្នែកទទេបាននោះទេ គឺអាចមើលឃើរូបថតនេះនៅពេលដែលយករូបមកផ្ទះប៉ុណ្ណោះ។ កប៉ាល់ Queen Mary នេះធ្លាប់មានហេតុការណ៍សម្លាប់គ្នាយ៉ាងសាហាវដោយមានមនុស្សស្លាប់ជាច្រើន ទាំងក្រុមវិស្វករក្នុងកប៉ាល់ និងធ្លាប់មានក្មេងស្រីលង់ទឹកស្លាប់ទៀតផង៕
ដោយ៖ ម៉ូកាប្រភពពី៖ K14