បណ្ដាទូរស័ព្ទល្បីៗដូចជា Samsung, Apple និង Nokia គឺជាផលិតផលដែលតែងត្រូវបានគេពេញនិយមប្រើប្រាស់ច្រើនបំផុត នៅក្នុងពិភពលោក។
Unruly Media គឺជាក្រុមមួយដែលមានជំនាញខាងតាមដាន និងដកស្រង់នូវចំនួនវីដេអូ នៅលើអ៊ីនធើរណែត បានរកឃើញនូវឈុតផ្សាយពាណិជ្ជកម្មទូរស័ព្ទដែលត្រូវបានគេចែករំលែកច្រើនបំផុត។សូមបញ្ជាក់ថា ការចាត់ជាចំណាត់ថ្នាក់នេះ មិនយោងទៅលើចំនួនអ្នកចូលមើល ទាំងស្រុងនោះទេ ប៉ុន្ដែវា យោងភាគច្រើនទៅលើចំនួននៃការចែករំលែកនៅលើគេហទំព័រផ្សេងៗ។ខាងក្រោមនេះ យើងសូមលើកយក ឈុតផ្សាយពាណិជ្ជកម្មទូរស័ព្ទចំនួន ៥ ក្នុងចំណោម ៦ នៃបញ្ជីរបស់ Unruly Media ។
Samsung ឃោសនា Galaxy S II (ចែករំលែក ៨០០,០០០ដង)
Nokia បង្ហាញ Nokia Lumia (700.000 លើក)
Apple ឧទ្ទេសនាម Siri របស់ iPhone 4S (៥៥០,០០០ លើក)
Samsung រិះគន់ Apple iPhone 5 (៤៧៨,០០០ លើក)
សែភាពយន្ដ Gulp ដែលត្រូវបានថតដោយ Nokia N8 (ចែករំលែក ៤០០,០០០ លើក)
ដោយ ៖ សីហាប្រភព ៖ Unruly Media