តាមសេចក្តីប្រកាសថ្មីបំផុតរបស់ IDC បានឲ្យដឹងថា បរិមាណលក់ចេញទូរស័ព្ទរបស់ Nokia នៅប្រទេសហ្វាំងឡង់ បានតិចជាង Samsung ក្នុងត្រីមាសកន្លងទៅនេះ។ នៅតាមបណ្តាទីផ្សារដទៃផ្សេងទៀតជាច្រើនគឺ Nokia ត្រូវបាន Samsung យកឈ្នះបានតាំងពីយូរ ប៉ុន្តែនៅទឹកដីកំណើតNokia តែងតែមានប្រៀបជាង។ តែពេលនេះ សូម្បីតែទឹកដីកំណើតរបស់ខ្លួន ក៏ត្រូវចាញ់ប្រៀបSamsung ដែរ។

សេចក្តីប្រកាសថ្មីនេះបានឲ្យដឹងថា ទីផ្សារហ៊ុនទូរស័ព្ទនៅក្នុងត្រីមាសកន្លងទៅនេះរបស់  Nokia គឺនៅសល់តែ 33% ចំណែក Samsung គឺ 36%។ ឈរនៅលំដាប់ទីបីគឺ Apple ជាមួយ 14%, ជិត 17%ទៀតដែលនៅសល់ត្រូវបានចែកស្មើទៅ HTC, Sony និង LG... តាម Digitoday, លទ្ធផលនេះ គឺបានមកពីការបញ្ជាទិញស្មាតហ្វូននៅប្រទេសហ្វាំងឡង់។

/

ទន្ទឹងនោះ មានព័ត៌មានមួយទៀតបានឲ្យដឹងថា Samsung បានប្រកាសថា នឹងបើកមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍមួយនៅ Espoo ដែលជាទីស្នាក់ការកណ្តាលរបស់ Nokia នៅថ្ងៃទី 13/6 ខាងមុខនេះ។ នៅមិនទាន់ដឹងថា Samsung នឹងស្រាវជ្រាវអ្វីនៅទីនោះទេ ប៉ុន្តែឈ្មោះរបស់វា គឺ Samsung Electronics Research Institute (SERI)។ SERI អាចពាក់ព័ន្ធនឹងការសហការគ្នារបស់ Samsung និងមជ្ឍមណ្ឌលស្រាវជ្រាវបច្ចេកទេស VTT របស់ហ្វាំងឡង់ ស្តីពីថាមពល៕

ដោយ៖ សិលាប្រភព៖ TTE