ព័ត៌មានអន្តរជាតិ ៖ សោកនាដកម្មរត់ជាន់គ្នា ខាងក្រៅព្រះវិហារមួយកន្លែង ភាគកណ្តាលប្រទេសឥណ្ឌា បានសម្លាប់មនុស្សដល់ទៅ   ៨៩ នាក់  កាលពីថ្ងៃអាទិត្យម្សិលមិញនេះ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសនាំមុខ CNN ។

width=446

គួរបញ្ជាក់ផងដែរថា    ករណីរត់ជាន់គ្នាខាងលើនេះ  បានកើតឡើងនៅលើស្ពានមួយកន្លែងពីលើទន្លេ   Sindh   ខណៈពេលដែលមានការដង្ហែធម្មយាត្រា  ទៅកាន់ព្រះវិហារមួយកន្លែងស្របពេលដែលមានការប្រារព្ធកម្មវិធីបុណ្យសាសនាហិណ្ឌូ   ។  ដោយឡែក បើយោងតាមសម្តីលោក D.K. Arya ជាអធិការកិច្ចប៉ូលីសក្នុងស្រុក   បានគូសបញ្ជាក់អោយដឹងថា ចំនួនអ្នកស្លាប់បាត់បង់ជីវិត អាចនឹងមានការកើនឡើង ព្រោះថា អំឡុងពេលនៃការកើតមានឡើងនូវឧបទ្ទេវហេតុ     មានក្រុមមនុស្សដែលជាប្រជាពលរដ្ឋ ចូលរួមកដល់ទៅជាង ២,៥០០ នាក់ឯណោះ។

width=438

width=438

ទីភ្នាក់ងារសារព័ត៌មាន     CNN  បានធ្វើកិច្ចសម្ភាសន៍ ជាមួយមន្រ្តីប៉ូលីសម្នាក់អោយដឹងថាករណីរត់ជាន់គ្នាលើកនេះ អាចកើតឡើងទៅបាន  ខណៈពេលដែលមានពាក្យចចាមអារ៉ាមថាមានការបាក់ស្ពាន រំពេចនោះ ភាពភ័យស្លន់ស្លោ ក៏បានកើតមានឡើងមួយរំពេចតែម្តង។យ៉ាងណាមិញ ក្រុមមនុស្សមួយចំនួន បាននាំគ្នាលោតចូលទៅក្នុងទន្លេ បំណងដើម្បីធ្វើការរត់គេចខ្លួន     ។  គួរបញ្ជាក់ផងដែរថា  ករណីរត់ជាន់គ្នាលើកនេះ  បានកើតឡើងនៅឯភាគកណ្តាលរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ៕

width=439

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- បុគ្គលិក កាកបាទក្រហម ៧ នាក់ ត្រូវបានក្រុមឧទ្ទាម ចាប់ជំរិតខ្លួន- ជីកគាស់ រកឃើញផ្នូរបុរាណ មានអាយុកាល តាំងពី ២០៦ ឆ្នាំមុន គ.ស- ៣១ នាក់ស្លាប់ ២០០ នាក់រួចខ្លូន ក្រោយកាប៉ាល់មួយគ្រឿងបានលិច នៅឯសមុទ្រ- អគ្គីភ័យ បានឆាបឆេះផ្សារទំនើបមួយ កាលពីព្រឹកមិញនេះ

ប្រែសម្រួល ៖ កុសលប្រភព ៖ CNN