ព័ត៌មានអន្តរជាតិ ៖ ចំណាប់ខ្មាំងពីររូប ដែលបានស្លាប់បាត់បង់ជីវិត ក្នុង ហេតុការណ៍ ចាប់ជម្រិតនៅ ក្នុងហាងកាហ្វេមួយកន្លែង ក្នុងទីក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី អំឡុងថ្ងៃអង្គារនេះត្រូវបានគេប្រសិទ្ធ នាមអោយដឹងថា ជាវីរបុរស វីរនារី ពិតៗ មានឆន្ទៈខ្ពស់ ក្នុងការលះបង់ អាយុ ជីវិតខ្លួនឯង អោយតែ បានអ្នកឯទៀតរស់ ខណៈមានការប្រារព្ធបុណ្យសពអ្នកទាំងពីរជាពិសេស ក្នុង ការគោរពវិញ្ញាណក្ខន្ធ នៅឯវិហារក្នុងស្រុកមួយកន្លែង ។
Tori Johnson វ័យ ៣៤ ឆ្នាំ ជាអ្នកគ្រប់គ្រងហាងកាហ្វេ Lindt chocolate cafe ទីកន្លែងដែលវិបត្តិមួយ នេះបានកើតឡើង ល្បីទូទាំងសកលលោក ខណៈលោកស្រី Katrina Dawson មាន វ័យ ៣៨ ឆ្នាំបេក្ខ ភាពស្រ្តីមួយរូប មានកូនដល់ទៅ ៣ ក្នុងបន្ទុក និងមានអាជីពជាមេធាវីនោះ ពួកគេ ទាំងពីរនាក់បាន ស្លាប់ក្នុងហេតុការណ៍ចាប់ជម្រិតចំណាប់ខ្មាំងលើកនេះ ។ ខណៈមានការប្រារព្ធកម្មវិធី រំលឹកវិញ្ញាណ ក្ខ័ន្ធជាពិសេស មានការលើកឡើងអោយដឹងថា បេះដូងប្រជាពលរដ្ឋទូទាំងក្នុង រងនូវ ភា ពរង្គោះរង្គើ ជាខ្លាំង ទាក់ទិននឹងការស្លាប់របស់ពួកគេ ។
ភ្លាមៗ ខណៈឃើញឱកាសល្អ លោក Tori Johnson ក៏បានស្ទុះទៅដណ្តើមយក កាំភ្លើងខ្មាន់កាំភ្លើង ស្របវិនាទី កាណុងការផ្ទុះឡើង និងបាញ់ចំ អ្នកគ្រប់គ្រងហាងហាងកាហ្វេរូបនេះស្លាប់ផ្ទាល់តែម្តង ក៏ ប៉ុន្តែជាមួយនឹងការរាកៃផ្ទុះឡើងមយគ្រាប់នេះ បានធ្វើអោយប៉ូលីស មានការឆ្លើយតប មួយរំពេចនិង បានជួយសង្គ្រោះចំណាប់ខ្មាំងឯទៀត អោយបានរស់រានមានជីវិត ។ បន្ថែមពីលើនេះ លោកស្រី Ka- trina ត្រូវបានបញ្ជាក់ថា លោកស្រី បានព្យាយាមការពារ មិត្តភក្កិស្រីលោកស្រី ពី គ្រាប់កាំភ្លើង ដោយ រងគ្រាប់កាំភ្លើង ជំនួស រហូតដល់ស្លាប់បាត់បង់ជីវិត ។ ពួកគេទាំងពីរនាក់ ពិត ជាមានឆន្ទៈ ក្នុងការ ប្រថុយជីវិត ដើម្បីអោយអ្នកឯទៀតមានឱកាសរស់រានមានជីវិត ពួកគេពិតជាអស្ចារ្យ ។
គួររំឮកថា នាយករដ្ឋមន្រ្តីប្រទេសអូស្រ្តាលី បានចេញសេចក្តីថ្លែងការណ៍ អោយ មានការហូតដង់ទង់ ជាតិពាក់កណ្តាលដង ដើម្បីជាការគោរពវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះទាំងពីរខណៈបានចូលរួមគោរព វិញ្ញាណក្ខន្ធនៅឯពិធីបុណ្យសពរបស់ពួកគេដោយផ្ទាល់ ៕
- អាន ៖ Updated : ៣ នាក់ស្លាប់ នៅក្នុងហាង កាហ្វេ មានការចាប់ចំណាប់ខ្មាំង ក្រោយកម្លាំង កុម៉ង់ដូ សម្រុកចូល
- អាន ៖ អាសន្ន ហើយ ៖ វិនាទីនេះ ខ្មាន់កាំភ្លើង កំពុងចាប់ជម្រិត មនុស្សនៅឡើយ (មានវីដេអូ ផ្សាយផ្ទាល់ ជាពិសេស)
- អាន ៖ ផ្ទុះអាវុធ នៅហាងកាហ្វេ កណ្តាលក្រុង ខណៈ ខ្មាន់កាំភ្លើង ចាប់ជម្រិត ចំណាប់ខ្មាំង ច្រើននាក់ (មានវីដេអូ)




ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន