Bradford ទើបនឹងបានបំបាក់ Aston Villa ក្នុងលទ្ធផល ៣-១ កាលពីយប់មិញនេះក្នុងក្របខណ្ឌCapital One Cup ពាក់កណ្ដាលផ្ដាច់ព្រ័ត ក្នុងនោះបូករួមទាំងការប្រកួតទទួលបានជ័យជំនៈលើកាំភ្លើងធំ Arsenal និង Wigan កាលពីប៉ុន្មានសប្ដាហ៍មុននោះ ក្រុមតូចមួយនេះកំពុងតែសម្លឹងរកមើលអនាគតល្អក្នុងតារា BPL ជាមួយគេ ជាមួយឯងផងដែរ។Nahki Wells ក៏ដូចជា Rory McArdle និង Carl McHugh គឺជាកីឡាករ ៣ រូបដ៏សំខាន់របស់ក្រុមBradford ដែលនាំឱ្យគេឈ្នះការប្រកួត ៣ ប្រកួតចុងក្រោយ ហើយក្នុងនោះក៏នៅមានកីឡាករល្អៗចាំបំរុងដូចជា Andreas Weimann ជាដើម។លោក Phil Parkinson អ្នកគ្រប់គ្រងទូទៅប្រចាំក្រុមនេះបានបង្ហាញចំណាប់អារម្មណ៍ឱ្យដឹងថាការយកឈ្នះលើក្រុមកាំភ្លើងធំកាលពីប៉ុន្មានសប្ដាហ៍មុននោះគឺពិតជាមិនមែនសំណាងនោះទេវាគឺកើតចេញពីការខិតខំយ៉ាងពិតៗ ហើយចំពោះក្របខណ្ឌ COC សព្វថ្ងៃនេះវិញ Bradford មិនមានកង្វល់ទៀតនោះទេ ព្រោះរាល់បញ្ហាគឺ Aston Villa កំពុងរ៉ាប់រ៉ង តែយ៉ាងណាគេក៏មិនទាន់មានមោទនភាពខ្លាំងនោះដែរ ព្រោះនៅមានការប្រកួតជាមួយ Aston Villa មួយជើងទៀតនៅឯពហុកីឡាដ្ឋាន Villa Park នាថ្ងៃទី ២២ ខាងមុខនេះ៕

ដោយ៖ ម៉ូកាប្រភពពី៖ Skysport