ពីរដ្ឋធានីវ៉ាស៊ីនតោន ៖ យ៉ាងហោចណាស់ មនុស្ស១៣ នាក់បានស្លាប់ ខណៈមានការផ្ទុះអាវុធនៅឯទីធ្លាមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ចម្ងាយត្រឹមតែប៉ុន្មាន ម៉ាយ តែប៉ុណ្ណោះ ពីសេតវិមាន នេះបើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មានបរទេស ម៉េត្រូ ។

គួររំឭកផងដែរថា បុរសដែលជាខ្មាន់កាំភ្លើង បានបើកការវាយប្រហារលើកនេះ ក៏ត្រូវបានក្រុមមន្រ្តីប៉ូលីស ធ្វើការបាញ់សម្លាប់នៅក្នុងករណីផ្ទុះអាវុធលើកនេះផងដែរថា ដោយនៅក្នុងនោះ គេមានឈ្មោះថា Aaron Alexis ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ នាយទាហាន ខណៈដៃប្រដាប់ទៅដោយកាំភ្លើង។

លើសពីនេះ ប្រភពសារព័ត៌មានដដែលគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា បុរសដែលជាខ្មាន់កាំភ្លើងឈ្មោះ Aaron Alexis ជាអតីតកងទ័ពជើងទឹកបម្រុង ដែលបានបំពេញការងារពេញម៉ោង ចាប់ពីខែឧសភា ឆ្នាំ ២០០៧ មកដល់ខែ មករា ឆ្នាំ ២០១១ ។ បុរសជាពលរដ្ឋ មកពីរដ្ឋតិចសាស់ វ័យ ៣៤ ឆ្នាំរូបនេះ ត្រូវបានគេជឿថា បានប្រព្រឹត្តិនូវបទល្មើសព្រហ្មទណ្ឌ ដោយនៅក្នុងនោះ បានលាក់បាំង ក្នុងការកាន់ប្រដាប់អាវុធខុសច្បាប់ ក៏ដូចជាករណីប្រើប្រាសអត្តសញ្ញាណអ្នកដទៃ ដើម្បីមានឱកាសឈានជើងចូលបំរើការនូវមូលដ្ឋានកងទ័ពជើងទឹកមួយនេះ ទាំងនេះហើយ គឺជាចលករជំរុញអោយគាត់ ត្រូវបានគេបញ្ឈប់ពីការបម្រើការមួយនេះ។

បុរសជាឪពុក ជនដៃដល់ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានដឹងថា កូនប្រុសខ្លួន បានបើកការវាយប្រហារបាញ់គ្រាប់ពិតយ៉ាងដូច្នេះ ទំនងមកពីគេ មានការខឹងសម្បារ ខណៈបានបញ្ឈប់គេកាលពីឆ្នាំកន្លងទៅ។ គួរបញ្ជាក់ផងដែរថា ទីស្នាក់ការកណ្តាលនៃមូលដ្ឋានកងទ័ពជើងទឹក The Naval Sea Systems Command គឺជាផ្ទះ ក៏ដូចជាទីកន្លែង ដែលបានផ្តល់ការងារជាង ៣ ពាន់កន្លែង ដល់និយោជិក៕

* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- លោក បាន គីមូន ៖ អាហ្សាដ តាំងចិត្ត ធ្វើជាជនផ្តាច់ការ- រាប់សិបនាក់ បាត់ខ្លួន ខណៈមានការផ្ទុះឆេះ មន្ទីរពេទ្យរោគចិត្ត មួយកន្លែង- ខណៈនេះ កំពុងផ្ទុះអាវុធ នៅឯស្ថានកុងស៊ុល សហរដ្ឋអាមេរិក ប្រចាំប្រទេស អាហ្វហ្គានីស្ថាន- ដេកគុក មួយជីវិត ខណៈបាញ់សម្លាប់ក្មេងតូច ព្រោះប្លន់លុយ មិនបានសម្រេច
- រកឃើញ ឆ្អឹងអាថ៍កំបាំង មនុស្សបុរាណ មានអាយុកាលជាង ១០០០ ឆ្នាំ នៅក្នុងទន្លេ (មានវីដេអូ)
ដោយ ៖ ពិសិដ្ឋប្រភព ៖ ម៉េត្រូ