បន្ទាយមានជ័យ ៖ បុរសម្នាក់ សង្ស័យមានវិបត្តិ ធ្ងន់ធ្ងរ មិនអាចដោះស្រាយបាន បានយកដុំថ្មីវាយក្បាល បែកហូរឈាមរហាម ហើយរត់ចូលក្នុងរថយន្តដឹកស៊ីម៉ង់តិ៍បញ្ចប់ជីវិត នៅម៉ោងប្រមាណ ៤ និង២០នាទីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០១៣ នេះ នៅតាមបណ្តោយផ្លុវជាតិលេខ៥ មុខធនាគារ អេស៊ីលីដា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសធ្វើអត្តឃាតរត់ចូលរថយន្តនេះ មានឈ្មោះ លី ចាន់វាសនា អាយុជាង ៣០ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមសាក្សី ដែលឃើញហេតុការណ៍ខាងលើនេះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរូបនេះ បានដើរតាមផ្លូវ ហាក់មានវិបត្តិក្នុងចិត្តមិនអាចដោះស្រាយបាន ហើយយកដុំថ្មវាយក្បាលខ្លួនឯងបែកជាច្រើនកន្លែងហួរស្រោចខ្លួន ហើយរត់តាមបណ្តោយផ្លូវ ជាតិលេខ៥។ លុះដល់មុខធនាគារអេស៊ីលីដា ស្រាប់តែបុរសរូបនេះ បានរត់ចូលរថយន្តយីឌុបដឹកស៊ីម៉ង់តិ៍ ហើយត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗតែម្តង។

ក្រោយហេតុការណ៍ សមត្ថកិច្ចមិនទាន់មានការសន្និដ្ឋានយ៉ាងណានៅឡើយទេ ជុំវិញការធ្វើអត្តឃាតរបស់បុរសរូបនេះ។ ប៉ុន្តែសមត្ថកិច្ច បានយកសពបុរសមានវិបត្តិរូបនេះ ទៅតម្កល់ទុកវត្តថ្មី រង់ចាំក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តដឹកស៊ីម៉ង់តិ៍ ក៏ត្រូវបានសមត្ថកិច្ចឃាត់ទុកផងដែរ៕

width=500

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល