ព្រះសីហនុ ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៣ នេះ បានជួបសំណេះសំណាល ជាមួយអ្នកភូមិ កែវផុស បន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចបំផ្លាញផ្ទះ និងដំណាំចោល គ្មានសល់ ក្រោយពីចាញ់ក្ដីលោកឧកញ៉ា ជៀម ផែន ហើយលោកឧកញ៉ាបានរៀបចំ ពិធីទទួលម្ហូបអាហារថ្ងៃត្រង់ ដល់អ្នកភូមិ ទៀតផង ។
នៅចំពោះមុខអ្នកភូមិកែវផុស ដែលរង គ្រោះដោយអយុត្ដិធម៌ របស់សាលក្រម សាលាដំបូងខេត្ដព្រះសីហនុ លោកឧកញ៉ា ម៉ុង ឫទ្ធី បានស្នើឱ្យប្រជាពលរដ្ឋដែលរង គ្រោះនៅពេលនេះ ឈប់ការប្ដឹងផ្ដល់ជា មួយលោកឧកញ៉ា ជៀម ផែន តទៅទៀត និងបានប្រកាសថា លោកឧកញ៉ាត្រៀម យកឱ្យប្រជាពលរដ្ឋទាំងនេះ មកស្នាក់នៅ និងធ្វើការនៅក្រុមហ៊ុនលោក ។ យ៉ាងណា ក៏ដោយ ចំពោះការស្នើសុំរបស់លោក ឧកញ៉ា ម៉ុង ឫទ្ធី ខាងលើនេះ ប្រជាពលរដ្ឋ មិនទាន់មានការឯកភាពនៅឡើយទេ ដោយរង់ចាំការពិចារណាជាមុនសិន ។
ជាមួយគ្នានេះ លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏ បានឧបត្ថម្ភអង្ករចំនួន ១០០បាវ និងទឹក បរិសុទ្ធ ១០០កេះ ផ្សេងទៀត ជូនដល់អ្នក ភូមិកែវផុស ៕
![src=http://111.92.240.170:81/dap-news/dap-images/2013/March/id-015/T-0294.jpg Photo]()
![src=http://111.92.240.170:81/dap-news/dap-images/2013/March/id-015/T-0293.jpg Photo]()
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល