
មនុស្សភាគច្រើនយល់ថា ក្នុងពិធី
បុណ្យសព ត្រូវតែមានបរិយាកាសសោកសៅ និងក្រៀមក្រំសំរាប់ក្រុមគ្រួសារអ្នកស្លាប់ ប៉ុន្តែនៅក្នុងប្រទេសចិន បែរជាក្លាយជាពិធីជប់លៀង និងរាំរបាំស្រាតផងដែរ ។ កាលពីពេលថ្មីៗកន្លងមក មានការបង្ហាញទិដ្ឋភាពយ៉ាងអនាចារមួយក្នុងភូមិមួយរបស់ចិន គឺក្រុមស្ត្រីតុបតែងខ្លួនមិនសមរម្យកំពុងបបោសអង្អែល ឱបថើប និងរាំរបាំជាមួយអ្នកចូលរួមក្នុងពិធីបុណ្យសព ។ ទង្វើខាងលើបានកើតឡើងពីគំនិតរបស់អ្នកស្រុកក្នុងមូលដ្ឋាន ដែលមានជំនឿថា អ្នកស្លាប់នឹងបានទទួលក្តីសុខចំរើនកាន់តែខ្លាំង ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរបាយការណ៍បញ្ជាក់ថា ការរាំរបាំនៅក្នុងពិធីបុណ្យសពនេះមិនបានរីករាលដាល និងជារបររកស៊ីដ៏ធំដុំឡើយ ប៉ុន្តែព្រោះអាជ្ញាធរចិនបានហាមប្រាមចំពោះពិធីរាំរបាំដ៏ មិនសមរម្យបែបនេះ និងបានធ្វើការបង្ក្រាបកាលពី៥ឆ្នាំមុន រួមទាំងផ្តល់រង្វាន់ដល់អ្នកដែលបង្ហាញតំរុយឱ្យចាប់អ្នករៀបចំ ពិធីដ៏អាសអាភាសនៅក្នុងពិធីបុណ្យសពដែរ ៕
http://kohsantepheapdaily.com.kh/art...125-01421.html