
ខណៈពេលដែលរដូវកាល ឆេងម៉េង ចិនកំពុងតែឈានចូលមកដល់នោះ នៅប្រទេសចិន
កំពុងតែកើបផលប្រយោជន៍ជាមួយនឹងសម្ភារៈសម្រាប់បរលោក (សម្ផារៈក្រដាស់) ដែលគេ
និយមដាក់សែននិងដុតជូនបុព្វការីជនដែលបានចែកឋានទៅជាទំលៀមទំលាប់។ ជារៀង
រាល់ឆ្នាំយើងតែងតែឃើញមានសម្ភារៈជាច្រើនមិនថាផ្ទះវិឡា រថយន្ត Lexus ជាដើមតែប៉ុន្មាន
ឆ្នាំមកនេះគេសង្កេតឃើញថាក្រុមហ៊ុន Apple មានឈ្មោះល្បីសាយរហូតដល់បរលោកក៏
មានគេស្គាល់ Apple តាមរយៈផលិតផលរបស់គេដែរដូចមានឃើញការផលិតជា iPhone
iPod iPad MacBook ក្រដាសដាក់លក់យ៉ាងព្រោងព្រាយសម្រាប់អ្នកដែលចង់អោយបង
ប្អូនដែលស្លាប់ទៅបានទំនាក់ទំនងគ្នាដោយបច្ចេកវិទ្យានៅបរលោកផងដែរ។
វែបសាយត៍ TaoBao របស់ចិនជាវែបសាយត៍ដាក់លក់សម្ភារៈចម្រុះ ហើយគេឃើញមាន
ការប្រកាសលក់សម្ភារៈរបស់ Apple ជាក្រដាសនេះផងដែរដែលមានសរសេរជាស្លាកថា
មិត្ត និងបងប្អូនដែលស្រលាញ់ iPhone4 និងផលិតផលរបស់ Apple ពេលនេះគេអាច
រីករាយជាមួយនិងសម្ភារៈទាំងនេះនៅឋានសួគា៏បានហើយ!។ នៅតាមផ្សារគេឃើញមាន
ដាក់លក់ផលិតផលទាំងនេះដូចគ្នា ហើយអ្នកលក់បានប្រាប់ថា របស់ទាំងនេះមើលទៅ
គឺថាដូចជារបស់ពិតណាស់ គេធ្វើវាមកមាន ២ ពណ៌គឺខ្មៅ និងស ហើយសម្រាប់តម្លៃវិញ
ក៏មានទៅតាមធឺទៀតផងគឺចាប់ពី ៩.៩ Yuan ដល់ ៣០០ Yuan ក៏មាន។
តាមទំលៀមទំលាប់អ្នកដែលនៅរស់តែងតែសែនហើយដុតរាល់សម្ភារៈក្រដាសទាំងនេះ
ឧទ្ទិសជូនដល់បុព្វការីជនដែលដបានចែកឋានទៅ ដើម្បីបង្ហាញពីទឹកចិត្តស្មោះសចំពោះ
អ្នកដែលបានចែកឋានទៅ មានរបស់ជាច្រើនដូចជា ផ្ទះ រថយន្ត ក្រដាសប្រាក់ គ្រឿង
អលង្ការ សម្លៀកបំពាក់ជាដើម ហើយចំពោះផលិតផលរបស់ Apple នេះត្រូវបានគេធ្វើ
ឡើងដោយមានភ្ជាប់ជាមួយនិងសម្ភារៈបន្ទាប់បន្សំគ្រប់គ្រឿងមិនថា ឆ្នាំងសាកអគ្គីសនី
កាសស្ដាប់ ខ្សែ USB និងសម្ភារៈបន្ទាប់បន្សំជាច្រើ់នទៀត។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ Chinabuzz