ទូរទស្សន៍​របស់​រដ្ឋ​បាន​និយាយ​ថា អ្នក​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​ម្នាក់ បាន​សម្លាប់​មនុស្ស យ៉ាង​ហោច​ណាស់ ក៏​អស់​ចំនួន​៣៥​នាក់​ដែរ នៅ​អាកាស​យាន​ដ្ឋាន​ដ៏​រវល់​បំផុត របស់​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ ច័ន្ទ នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​នៅ​ក្នុង​រដ្ឋ​ធានី ដែល​ជា​សញ្ញា​សំគាល់ នៃ​ការ​វាយ​ប្រហារ របស់​ពួក​អ្នក​សកម្ម ប្រយុទ្ធ សម្រាប់​រដ្ឋ​អ៊ីស្លាម​មួយ​នៅ​តំបន់​កូកាស​ខាង​ជើង។

លោក​ប្រធានាធិបតី ឌីមីទ្រី ម៉េតវីដេវ បាន​សន្យា​ដើម្បី​រក​ឲ្យ​ឃើញ និង​ដាក់​ទណ្ឌកម្ម ចំពោះ​ពួក​អ្នក ដែល​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ ដែល​​បណ្ដាល​ឲ្យ​រង​របួស​ដល់​មនុស្ស​ជាង​១៥០​នាក់​ផង​ដែរ នៅ​ក្នុង​អំឡុង​ពេល​រសៀល ដែល​មាន​ការ​មមាញឹក​នៅ​អាកាស​យានដ្ឋាន Domode-dovo របស់​ក្រុង​ម៉ូស្គូ។ ការ ស្លាប់​នេះ ​រួម​មាន ជន​បរទេស​មួយ​ចំនួន​ផង​ដែរ។

ពួក​ឧទ្ទាម​អ៊ីស្លាម​និយម បាន​សន្យា​ដើម្បី​នាំ​យក​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក របស់​ពួក​គេ ពី​កូកាស​ខាង​ជើង​ទៅ​កាន់​បេះដូង របស់​ប្រទេស​រុស្ស៊ី នៅ​ក្នុង​ឆ្នាំ​នេះ នៅ​មុន​ពេល​ការ​បោះ​ឆ្នោត ជ្រើស​រើស ប្រធានាធិបតី ដោយ​តម្រង់​គោល​ដៅ​ទៅ​លើ​កន្លែង​ដឹក​ជញ្ជូន និង​សេដ្ឋកិច្ច។ ពួក​គេ​ក៏​បាន​តម្លើង​ការ​គម្រាម កំហែង នៅ​ក្នុង​អំឡុង​ពេល​ប្រកួត​កីឡាអូ​ឡាំពិក រដូវ​ត្រជាក់​ផង​ដែរ ដែល​គម្រោង​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ទីក្រុង សូឈី កន្លែង​កំសាន្ត​នៅ​សមុទ្រ​ខ្មៅ ជា​តំបន់​មួយ​ដែល​ពួក​អ្នក​សកម្ម​ប្រយុទ្ធ មួយ​ចំនួន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា បាន​កាន់​កាប់​នៅ​ទី​នោះ។

ប្រធានាធិបតី អាមេរិក លោកបារ៉ាក់ អូបាម៉ា បាន​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​យង់ឃ្នង​នេះ និង​បាន​ផ្ដល់​នូវ​ការ​ជួយ​ដល់​ក្រុង​ម៉ូស្គូ។ អគ្គលេខាធិការ​របស់​អង្គការ Nato លោក​អែនឌ័រ ហ្វុក រ៉ាសមូសេន​បាន​និយាយ​ថា លោក​មាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង៕

http://www.kampucheathmey.com/local-...-03-43-57.html