លោក Patrick Vieira បានស្រែកតវ៉ាទៅអាជ្ញាកណ្តាលថា បានកំពុងជួយក្រុម Manchester United អោយមានតំណែងក្នុងការប្រកួត Barclays Premier League ហើយលោក Rio Ferdinamd តបទៅ វិញទាំងកំហឹង។ ក្នុងបទសំភាសន៍របស់សារព៌តមាន BBC​ អំពីការបរាជ័យនៃក្រុម Michael Oliver​ ដោយរង្វាន់នៃ ការប៉េណាល់ទីនៅ​​នា​​​ទី​ចុងក្រោយរបស់ក្រុម Fulham នៅ Old Trafford កាលពីថ្ងៃ ច័ន្ទ ក្នុងឱកាស នោះលោក Vieira ប្រធាន​ក្រុម Manchester City បាននិយាយថា ​នៅពេល Manchester United ធ្វើ ជាម្ចាស់​​ផ្ទះ ក្រុមនេះ​មានព្រៀប​ជាង​ក្រុមដែលមិនមែនជាម្ចាស់ផ្ទះ។ បើ​ម្ចាស់​ផ្ទះជាក្រុម Manchester United, Madrid, Barcelona or Milan វាពិតជា​មាន​ការ​លំបាកចំពោះអាជ្ញាកណ្តាលទៅប្រឆាំង​​​នឹង ​​ក្រុម​​​​ទាំងនេះ។ វាគឺជាអ្វីដែលក្រុមទាំងនោះស៊ាំនឹងការទទួលបានជ័យជំនះទៅហើយ ដូចនេះយើងត្រូវតែឈ្នះយើង នឹងមានព្រៀប​ក្នុងពេលខាងមុខ។ / ក្រុម City បានចោទប្រកាន់សារព័ត៌មាន BBC ថាបានបំពាន និងឈ្លានពានលើ​ ដែនកំណត់នៃ ការសួរកព័ត៌មាន លើ​​​លោក Vieria ដែលត្រូវគេចោលប្រកាន់កាលសប្តាហ៍កន្លងទៅលើការផ្តល់ មតិដែលថាក្រុម Manchester United ល្បួង​បញ្ចុះបញ្ចូលលោក Paul Scholes វា​គឺជា​សកម្ម​ភាព​មួយដែលអស់សង្ឃឹមមែនទែន។ អ្នកនាំពាក្យក្រុម City បាននិយាយថា Patrick គិតថាគំនិតរបស់គាត់ គ្រោងនឹងធ្វើការស្រាយ​បំ ភ្លឺអោយ​បានច្បាស់​លាស់។ ប៉ុន្តែក្រុមខ្សែការពាររបស់ Manchester United លោក Ferdinand បានប្រាប់អតីតខ្សែការពាររបស់ ក្រុម Arsenal និង ក្រុម France ដើម្បីអោយឈ​ប់ត្អួងត្អែរ មានការនិយាយលើ Twitterថា ហេតុអ្វី បានជា Vieira មានការទាក់​ទង​​​​នឹងក្រុម Manchester United? មានការ Comments ក្នុងសប្តាហ៍ នេះថា ទ្រាំៗទៅ អោយវាហួសទៅចុះ! លោក Vieira អ្នកដឹកនាំក្រុម City តាំងពីគាត់ប្រកបការងារជាកីឡាបាល់ទាត់នៅ Etihad Stadium រហូតដល់​ចុងរដូវក្តៅ។ Comment របស់គាត់អំពី Scholes បានរំខានដល់អ្នកចាត់ការក្រុម Manche- ster United លោក Sir Alex Ferguson និង លោក Brayan Robson អតីតប្រធានក្រុម។ អ្នកទាំងពីរ បានត្រូវគេផ្តល់យោបល់មិនអោយ City ទទួលយក Carlos Tevez ចូលក្នុងក្រុម។ / ក្រុម Manchester United បានឈ្នះការប្រកួតលើក្រុម Fulham ១ ទល់នឹង ០ ធ្វើបានបីពិន្ទុមិនអាច យកឈានមុខ City ដែលស្ថិតនៅលំដាប់ខ្ពស់ជាងគេក្នុងតារាង។ ប៉ុន្តែ Vieira បាននិយាយថា​ នេះជាពេលរបស់យើង។ តាំងពីការចាប់ផ្តើមរដូវកាលនេះ យើងគឺជា ក្រុមដែល​លេង​បាន​ល្អជាងគេ។ ខ្ញុំជឿថាក្រុមយើងសមនឹងទទួលបានវា។

ដោយ៖ រិទ្ធិ