កូរ៉េខាងជើងបានចាប់ផ្ដើមបញ្ចូលប្រេងឥន្ធនៈទៅក្នុងកាំជ្រួចនាំផ្កាយរណប់ ដែលត្រូវបាន ប្រទេសលោកខាងលិចយល់ថា ជាការសាកល្បងកាំជ្រួច។
កាំជ្រួច Unha-2 ត្រូវបានកូរ៉េខាងជើងបាញ់កាលពីឆ្នាំ ២០០៩
AFP ដកស្រង់សំដីមន្ដ្រីកូរ៉េខាងជើងបានអោយដឹងថា កូរ៉េខាងជើងបានចាប់ផ្ដើមចាក់ប្រេង ឥន្ធនៈចូលកាំជ្រួចបាញ់បង្ហោះផ្កាយរណប់។ តាមគម្រោង ការបាញ់បង្ហោះកាំជ្រួចនេះជិតនឹងត្រូវបានធ្វើឡើង។ យោងតាមប្រភពព៍ត៌មាន ពី Seoul របស់ទំព័រ Tokyo Shimbun បានរាយការណ៍ថា ក្រុង Pyongyang អាចនឹងបាញ់ បង្ហោះកាំជ្រួចនេះក្នុងថ្ងៃទី ១២ ឬ ១២ ខែមេសាខាងមុខ។
ផែនទីស្ដីពីបំពង់កាំជ្រួចនឹងត្រូវធ្លាក់
កាសែតរបស់ជប៉ុនបានសរសេរថា កូរ៉េខាងជើងបានចាប់ផ្ដើមបញ្ចូលសារធាតុឥន្ធនៈចូលទៅ កាំជ្រួចផ្លោត Unha-3 របស់ខ្លួនដើម្បីត្រៀមបាញ់បង្ហាញនៅពេលដ៏ខ្លីខាងមុខ។
ប្រទេសជប៉ុនអាចនឹងបាញ់ទំលាក់កាំជ្រួចនេះរបស់កូរ៉េខាងជើង
ទំព័រ Tokyo Shimbun ក៏បានរាយការណ៍ថា ក្រុង Pyongyang បាននាំយកកាំជ្រួចទៅ កាន់កន្លែងបាញ់បង្ហោះ Tongchang-ri នៅភាគខាងលិចនៃប្រទេស៕
ដោយ ៖ សូរីយ៉ា ប្រភព ៖ GD