អន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស   (gsmarena)  ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ទូរស័ព្ទដៃស្មាតហ្វូន iPhone 5 បានលក់ដាច់ដល់ទៅ ៥ លានគ្រឿងឯណោះ ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃដំបូង។

width=494

គួរបញ្ជាក់ផងដែរថា វាគឺជាភាពជោគជ័យមួយ ខណៈពេលស្មាតហ្វូន iPhone 5 បានលក់ដាច់ដល់ទៅ ៥ លានគ្រឿងក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃដំបូង  ស្របពេលដែលស្មាតហ្វូន iPhone 4S  បានលក់ដាច់បានត្រឹមតែជាង ៤ លានគ្រឿងក្នុងរយៈពេលមួយសបា្តហ៍ដំបូង កាលពីឆ្នាំទៅ។

width=494

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបន្ថែមអោយដឹងផងដែរថា  ស្មាតហ្វូន iPhone 5 ដែលជាផលិតផលចុងក្រោយរបស់ក្រុមហ៊ុន Apple បានចេញលក់ជាផ្លូវការកាលពីថ្ងៃទី២១​ កញ្ញា ក្នុងចំណោម ៩ ប្រទេសដំបូងនៅលើពិភពលោក ក្នុងនោះរួមមាន ៖ សហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា  បារាំង អាល្លឺម៉ង់  ហុងកុង ជប៉ុន សឹង្ហបុរី​ នឹង ចក្រភពអង់គ្លេស  ស្របពេលដែល ២២ ប្រទេសផ្សេងទៀត អាចរកជាវបាននៅក្នុងអំឡុងថ្ងៃទី ២៨ ខែកញ្ញា ខាងមុននេះ។

គួររំឮកផងដែរ  iPhone 5  គឺជាផលិតផលទូរស័ព្ទដៃ ស្មាតហ្វូន   ដ៏កំពុងពេញនិយមនៅលើពិភពលោក ស្របពេលដែលទីផ្សារស្មាតហ្វូនមួយនេះ  នឹងចែកចាយដល់ទៅ ១០០ ប្រទេសនាដំណាច់ឆ្នាំនេះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ gsmarena