ថ្មីៗនេះ ក្រុមស្រាវជ្រាវ Mercer ទើបបានប្រកាសអំពីការស្រាវជ្រាវរបស់ខ្លួនស្ដីពី ទីក្រុងប្រកបដោយគ្រោះថ្នាក់បំផុតក្នុងលោក។ ការដាក់ពិន្ទុគឺយោងទៅលើកត្តាស្ថិរភាពផ្ទៃក្នុង អំពើឧក្រិដ ការអនុវត្តច្បាប់ និងទំនាក់ទំនងអន្ដរជាតិជាដើម។

/

ក្នុងចំណោមទីក្រុងគ្រោះថ្នាក់បំផុតទាំង ១០ គឺ ក្រុង Baghdad (Iraq), ក្រុង Conakry នៃសាធារណរដ្ឋ Guinea, ក្រុង Nairobi ប្រទេស Kenya, ក្រុង Tbilisi (Georgia), ក្រុង Karachi (Pakistan), ក្រុង Kinshasa នៃសាធារណរដ្ឋ Congo, ក្រុង Bangui នៃអាហ្វ្រិកកណ្ដាល, ក្រុង Abidjan (Cote d'Ivoire) និងក្រុង N’Djamena នៃប្រទេស Chad យើងសូមនិយាយពីក្រុង Baghdad នៃប្រទេស Iraq មកនិយាយ ៖

ក្រុង Baghdad នៃប្រទេស Iraq គឺជាទីក្រុងមួយដែលត្រូវបាន Mercer ចាត់ទុកថា ជាទីក្រុងគ្រោះថ្នាក់បំផុតក្នុងពិភពលោក។ រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក និងអង់គ្លេស បានព្រមានប្រជាពលរដ្ឋរបស់ខ្លួន ជាបន្ដបន្ទាប់ថា មិនគួរទៅកាន់ក្រុង Baghdad​ នោះទេ។

អ្នកដែលមានបំណងទៅកាន់ក្រុង Baghdad ដោយខានមិនបាន ល្អបំផុតគឺត្រូវតែមានអ្នកការពារពីក្រុមហ៊ុនសន្ដិសុខទៅជាមួយ។

/

នៅក្នុងពេលថ្មីៗនេះ ចំនួនករណីវាយប្រហារ និងការបំផ្ទុះគ្រាប់បែក បានកើនឡើងញឹកញាប់ជាងមុន។ ការវាយប្រហារភាគច្រើន គឺត្រូវបានក្រុមភេរវជន ធ្វើឡើងសំដៅលើជនជាតិអាមេរិក នៅក្រុងBaghdad។

អ្នកនឹងពិបាកដឹងថា ខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាពបែបណានោះទេ ដោយសារតែការវាយប្រហារត្រូវបានគេធ្វើឡើងតាមវិធីរាប់មិនអស់ ក្នុងនោះ មានដូចជា ដាក់គ្រាប់បែកក្នុងរថយន្ដ ម៉ូតូ បំផ្ទុះគ្រាប់បែកអត្ដឃាត បាញ់ប្រហារដោយកាំភ្លើងខ្លី ។ល។

ដោយ ៖ សូរីយ៉ាប្រភព ៖ zing