ព័ត៌មានកំសាន្ត ​៖ តារាចម្រៀងរូបស្រស់ កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា ដែលបាន​ចាក​ចេញពី​ ផលិតកម្ម​ហង្ស​មាស បន្ទាប់ពីចូលទ្រនំថ្មី គឺផលិតកម្ម​ថោ​ន ពេលនេះបានក្តាប់ដំណែងតួឯកក្នុងរឿងថ្មីជាមួយនិងកំលោះសង្ហាម្នាក់ ដែលកំពុងតែមានកេរ្តិ៍ឈ្មោះល្បីផងដែរ ។ ហើយម្ចាស់បទ ម្ចាស់បទម្នាក់ឯងម្តងទៀត នេះ​ថែម​ទាំង​ត្រូវ​ផលិតកម្ម​ថោ​ន​ បើកឱកាសឲ្យ​ថត​ភាពយន្ត​ភាគ​ប្រចាំ​ស្ថានីយ ទូរទស្សន៍​មួយទៀត​ផង ពិតជាឡូយខ្លាំងណាស់ ។ 

ដំណែងតួឯកក្នុងរឿងថ្មីជាមួយនិងកំលោះសង្ហាម្នាក់នោះគឺ លោក ខាត់ វៃ ហាំង ។ គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកទី ២ ដែលតារាស្រីរូបនេះបានក្តាប់ដំណែងជាតួឯកស្រី ដោយរឿងទី ១ ដែលនាងបានសម្តែងគឺរឿង ទេសចរណ៍​ឋាននរក និងរឿងមួយទៀតនោះគឺ ពន្លក​ស្នេហ៍​យុវវ័យ ដែលទើបតែក្រុងពាលី កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដូច្នេះហើយកុំភ្លេចរង់ចាំទស្សនា នាពេលខាងមុខទាំងអស់គ្នា ៕

/

/

/

/

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ FB