ព័ត៌មានអន្តរជាតិ  ៖     របាយការណ៍ចុងក្រោយ  ចេញផ្សាយដោយអង្គការសហប្រជាជាតិអោយដឹងថា  ជនរងគ្រោះដែលបានស្លាប់បាត់បង់អាយុជីវិត   ដោយគ្រោះធម្មជាតិខ្យល់ព្យុះកំណាច ហៃយ៉ាន់ នៅឯប្រទេសហ្វីលីពីន​នោះ បានកើនឡើងដល់ទៅ ៤,៤ ៦០  នាក់ហើយពោលគឺ កើនឡើងទ្វេដងជាមួយនឹងតួលេខចុងក្រោយរបស់រដ្ឋាភិបាលប្រទេសនេះ តែទោះជាយ៉ាងណា នៅតិចជាង ការប៉ាន់ស្មាន កាលពីដំបូង ថានឹងអាចស្លាប់ដល់ទៅ ១ ម៉ឺននាក់។

width=450

គួររំឭកផងដែរថា ជាមួយនឹងសោកនាដកម្មគ្រោះថ្នាក់ធម្មជាតិដ៏អាក្រក់បំផុតប្រចាំឆ្នាំមួយនេះ បានធ្វើអោយមនុស្សទូទាំងពិភពលោក មានការតក់ស្លុតជាខ្លាំងព្រោះថាឆក់យកជីវិតអាយុរាប់ពាន់នាក់ ត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ។  គួររំឭកផងដែរថា ខ្បល់ព្យុះពិជឃាតហៃយ៉ាន់មួយនេះ បានបោកបក់វាយប្រហារមកលើប្រទេសហ្វីលីពីន  កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយនៅក្នុងនោះ បានផ្តាច់សង្ខារមនុស្សរាប់ពាន់ បង្ហាញទាំងស្រុង នូវហេដ្ឋារចនាសម្ព័ន្ធទាំងស្រុង នៅតាមបណ្តាខេត្ត នាភាគកណ្តាលប្រទេស ខណៈវាមានកម្លាំងខ្យល់បកដល់ទៅ ៣២០ គ.ម ក្នុងមួយម៉ោងឯណោះ។width=450 

យ៉ាងណាមិញ មកទល់នឹងខណៈនេះ ប្រជាពលរដ្ឋដែលមានសំណាងរួចផុតពីគ្រោះធម្មជាតិមួយនេះ នៅក្នុងខេត្ត  Tacloban ក៏កំពុងតែមានបញ្ហាប្រឈមជាខ្លាំង កង្វះទឹកស្អាតទីជម្រក និងម្ហូបអាហារជាំដើម។  លោក  Benigno Aquino ជាប្រធានាធិបតីប្រទេសនេះក៏កំពុងតែជួយបញ្ហាប្រឈមដូចគ្នា នោះគឺទទួលរងសម្ពាធក្នុងការធ្វើកិច្ចអន្តរាគមន៍ភ្លាមៗអោយដល់កន្លែងកើតហេតុ។ ដោយឡែក បើយើងងាកមើលទៅលើសកម្មភាពមនុស្សធម៌វិញ បណ្តាប្រទេសនៅលើពិភពលោក បានផ្តល់ជាជំនួយតាមលទ្ធភាពរបស់ខ្លួនទៅកាន់ប្រទេសនេះផងដែរ៕width=450 width=450 

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- មិនដឹងជាស្លាប់ ឬរស់ ? អ្នកដំណើរម្នាក់ ធ្លាក់ចុះពីលើយន្តហោះ ចូលទៅក្នុងសមុទ្រ- កូនតូចយំខ្លាំងពេក ប្រកាសលក់ តាមអ៊ិនធើណេត ប៉ូលីសកំពុងតែតាមប្រមាញ់- សំណាងហួស ក្មេងស្រីតូច ធ្លាក់ពីជាន់ទី ៦ មិនខ្ចីស្លាប់- រងរបួស ៣ នាក់ ក្រោយមានការផ្ទុះអាវុធ បាញ់គ្រាប់ពិត នៅក្នុងវិទ្យាល័យ- ប្រមាញ់បានរូបថត ជនសង្ស័យ នាំយកក្រពើ បង្អើល ពេញអាកាសយានដ្ឋាន

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ & Chinadaily