ព័ត៌មានរូបភាព ៖ ជាមួយនឹងការខិតជិតឈានចូលមកដល់ដំណាច់ឆ្នាំ ២០១៣ នេះ ទំព័រសារព័ត៌មានយើងខ្ញុំ សូមនាំអារម្មណ៍ទស្សនិកជន ក៏ដូចជាមិត្តៗអ្នកអានទាំងអស់គ្នា ទៅរំលឹកនឹកគិតឡើងវិញ ក្នុងអំឡុងឆ្នាំ ២០១៣ នេះ ជាមួយនឹងសោកនាដកម្មធ្លាក់យន្តហោះមកពីជុំវិញពិភពលោក។ ខាងក្រោមនេះ គឺជាបណ្តារូបភាព ស្តែងអោយឃើញពីសោកនាដកម្មធ្លាក់យន្តហោះ កាលពីពេលកន្លងទៅ ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖
កាលពីថ្ងៃ ច័ន្ទ ១៨ វិច្ឆិកា ឆ្នាំ ២០១៣ នេះ នៅឯប្រទេសរុស្ស៊ីឯណោះវិញ មនុស្សទាំង ៥០នាក់ដែលមានវត្តមាននៅលើយន្តហោះ ត្រូវបានគេរាយការណ៍អោយដឹងថា បានស្លាប់បាត់បង់ជីវិតទាំងអស់គ្នា បន្ទាប់ពីមានករណីធ្លាក់យន្តហោះ នៅឯក្រុង Kazan ប្រទេសរុស្ស៊ី
១៦ តុលា ឆ្នាំ ២០១៣ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines បានជួបនឹងឧបទ្ទេវហេតុធ្លាក់ចូលទៅក្នុងទន្លេមេគង្គ ដោយនៅក្នុងនោះ បានសម្លាប់មនុស្ស ៤៩ នាក់ក្នុងនោះរួមមាន បុរសម្នាក់ជាជនជាតិខ្មែរ ត្រូវជាអ្នកបើកយន្តហោះនេះផ្ទាល់តែម្តង។
៧ កក្កដា ២០១៣ គឺជាសោកនាដកម្មធ្លាក់យន្តហោះមួយផ្សេងទៀត ដែលធ្វើអោយពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំងនោះគឺ ករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana នៅឯអាកាសយានដ្ឋានអន្តរជាតិ San Francisco Internationa l Airport សហរដ្ឋអាមេរិក ដោយនៅក្នុងនោះ បានសម្លាប់យុវតីជនជាតិចិន ដល់ទៅ ៣ នាក់ ៕
ប្រែសម្រួល ៖ ពិសីប្រភព ៖ ស៊ិនហួរ