ឧត្ដរមានជ័យ ៖ អំពើឃាតកម្មដ៏យង់ឃ្នងមួយ បង្កឱ្យមានការភ្ញាក់ផ្អើល និងមានការរន្ធត់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ នៅស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យក្រោយពីស្ដ្រីម្នាក់ ត្រូវជនមិនស្គាល់មុខកាត់ ក្បាលយកមកដាក់ក្រោមចង្កេះ ក្បែរម៉ូតូ របស់ខ្លួន ដែលសមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្នុងភូមិសង្ស័យថា ជារឿងគំនុំព្រោះតែ ក្រោយកើតហេតុ ជនមិនស្គាល់មុខនោះមិន បានយកម៉ូតូ និងទ្រព្យសម្បត្ដិរបស់ជនរង គ្រោះឡើយ ។

អំពើឃាតកម្មដ៏សាហាវ ញាក់សាច់ បែបនេះ បានកើតឡើងកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះ ព្រឹម សាវ៉ាន អាយុ ២១ឆ្នាំ រស់ នៅក្នុងភូមិកើត ហេតុខាងលើ និងមានមុខរបរ ជាកសិករ ។

មេបញ្ជាការអាវុធហត្ថ ស្រុកអន្លង់វែង លោក ងួន រិទ្ធី បានបញ្ជាក់តាមទូរស័ព្ទឱ្យដឹងថា មុនពេលកើតហេតុ ស្ដ្រីរងគ្រោះបានទទួលទូរស័ព្ទពីគេ ហើយពេលចេញពីផ្ទះក៏ ជួបហេតុការណ៍បែបនេះតែម្ដងទៅ ប៉ុន្ដែ រហូត មកដល់ពេលនេះមិនទាន់ដឹងថា ជាករណីអ្វីពិតប្រាកដនៅឡើយទេ ពីព្រោះតែស្ថិតក្រោមការស៊ើបអង្កេត នៅឡើយ ។ ដោយឡែក អធិការនគរបាលស្រុកអន្លង់វែង លោក ស៊ុយ សេង បានឱ្យដឹងថា ករណីនេះ សមត្ថកិច្ចរបស់លោកកំពុងធ្វើការ ស្រាវជ្រាវ ដើម្បីរកមូលហេតុពិត និងឈាន ទៅដល់ការចាប់ខ្លួនជនបង្ក ។  បើតាមលោកអធិការ ស្ដ្រីរងគ្រោះជា អ្នកធ្វើស្រែចំការ មិនរកស៊ីធំដុំនោះឡើយ៕

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល