ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសchannelnewsasia ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះអោយដឹងថា នៅឯប្រទេសសឹង្ហបុរី ស្រ្តីជាម្តាយម្នាក់ ត្រូវបានអាជ្ញាធរមានសមត្តកិច្ចធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីបានរកអោយឃើញថា បានសម្លាប់កូនតូចវ័យ ១៧ ខែ របស់ខ្លួនចូលទៅក្នុងសមុទ្រ។
សេចក្តីរាយការណ៍ចេញផ្សាយអោយដឹង កាលពីវេលាព្រឹកថ្ងៃអង្គារអោយដឹងថាឆ្មាំសមុទ្របានរកឃើញស្រ្តីជាម្តាយ ក៏កំពុងតែប្រវេប្រវ៉ាប្រឹងរស់បន្តទៀត ខណៈប៊ិះនឹងលង់នៅក្នុងទឹកសមុទ្រ ជិតសួនឧទ្យានជាតិ កាលពីវេលាម៉ោងប្រមាណជាង ៦ ល្ងាច ពោលគឺ វេលាល្ងាចថ្ងៃច័ន្ទ ទី ២៥ កន្លងផុតទៅថ្មីៗនេះ។ ភ្លាមៗនោះ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ជួយសង្គ្រោះស្ត្រីជាម្តាយវ័យជាង ៤០ ឆ្នាំម្នាក់នេះ មកដល់ដីគោកហើយនោះ គាត់ត្រូវបានក្រុមជួយសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ Singapore General Hospital ទាំងសន្លប់តែម្តង។

មិនបានប៉ុន្មានម៉ោងស្រួលបួសផង ក្រុមមន្រ្តីប៉ូលីសប្រចាំតំបន់ បានទទួលទូរស័ព្ទចោទប្តឹងថា បានរកឃើញសាកសពកូនក្មេងតូចវ័យទើបតែ ១៧ ឆ្នាំ នៅក្បែរកន្លែងកើតហេតុដំបូង ។ បើយោងតាមការអះអាង ពីក្រុមវេជ្ជបណ្ឌិត ក្មេងតូចរូបនោះ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ ជាជំហានដំបូង ប៉ូលីសកំណត់មុខសញ្ញាអោយដឹងថា ជាករណីឃាតកម្ម តែដើម្បីភាពជាក់លាក់ ករណីនេះ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ ខណៈស្រ្តីជាម្តាយ ត្រូវបានអាជ្ញាធរមានសមត្តកិច្ចធ្វើការចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន៕
ប្រែសម្រួល ៖ កុសលប្រភព ៖ channelnewsasia