ចោរស្ទើរភ្លើងម្នាក់ ប្រហែលជាមិនដែលធ្លាប់បានចូលទស្សនា នូវបណ្តាទូរស័ព្ទ ដែលគេបង្ហាញសំរាប់អតិថិជន ធ្វើការតេស្ត (Test) សាកល្បង នៅតាមហាងលក់ទូរស័ព្ទហើយមើលទៅ បានជាមិនដឹង ហើយធ្វើសកម្មភាពលួចឆក់ទូរស័ព្ទ ក្នុងពេលដែលទូរស័ព្ទនោះ ត្រូវបានគេចងយ៉ាងជាប់ជាមួយខ្សែកាប នៅនឹងកន្លែងដាក់តាំងទៅហើយនោះ។

សូមទស្សនាវីដេអូ នៃការឆក់ទូរស័ព្ទ គួរឲ្យអស់សំណើច របស់ចោរស្ទើរភ្លើងម្នាក់ ខាងក្រោមនេះទាំងអស់គ្នា ៖

អំពើលួច ឆក់ ប្លន់ គឺជាអំពើដែល សង្គមជាតិ ស្អប់ខ្ពើមយ៉ាងខ្លាំង ហើយជនបង្ក នឹងត្រូវទទួលទោសដោយការជាប់គុក ជាធរមាន។ ដូច្នេះ សូមយុវជនខ្មែរ មេត្តាចៀសឲ្យឆ្ងាយ ពីអំពើទាំងអស់នេះ៕

ដោយ៖ សិលាវីដេអូ៖ youtube