ព័ត៌មានអន្តរជាតិ ៖ សាកសពស្រ្តី ៧ នាក់ត្រូវបានរកឃើញ នៅឯរដ្ឋ Indiana សហរដ្ឋអាមេរិក ខណៈ បុរសជាជនជាប់ចោទបានសារភាព ទៅលើករណីឃាតកម្ម នៅពេលថ្មីៗនេះនិងបានដឹកនាំកម្លាំងរដ្ឋា ភិបាលឈានទៅកំណត់បាន ដោយរកឃើញ សាកសពដទៃៗទៀត។

/

ស្ថិតនៅក្នុងវ័យ ៤៣ ឆ្នាំ លោក Darren Vannបានសារភាពថាខ្លួនពិតជាអ្នកសម្លាប់ស្រ្តីម្នាក់ដោយព្យួរ ក ខណៈសាកសពត្រូវបានវរកឃើញ នៅឯ ម៉ូតែល ក្នុងស្រុក មួយកន្លែង កាលពីថ្ងៃសុក្រចុងសប្តាហ៍ កន្លងទៅនេះ ។ គួរបញ្ជាក់ថា ជនសង្ស័យរូបនេះ បានដឹកនាំកម្លាំងរដ្ឋាភិបាល ចុះស្រាវជ្រាវរហូតដល់ បានរកឃើញសាកសពយ៉ាងហោចណាស់ ៣ នាក់ ខណៈ សាកសព ៣ នា​ ក់  ផ្សេងទៀត ត្រូវបានរក ឃើញកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សាក   សព  នាង Afrikka  Hardy វ័យ ១៩ ឆ្នាំ ត្រូវបានគេរក ឃើញនៅឯ ម៉ូតែល ៦ កាលពីថ្ងៃសុក្រ កន្លងទៅ ខណៈមានការគូសបញ្ជាក់អោយដឹងថានាងត្រូវបាន សម្លាប់ដោយចងព្យួរ ។ សម្តីមន្រ្តីប៉ូលីសក្នុងស្រុក អោយដឹងថា    នាង  Hardy គឺមានជាប់ពាក់ព័ន្ធជា មួយនឹងរបររកស៊ីផ្លូវភេទ ដោយនៅក្នុងនោះ នាងបានជួបលោក Vann នៅឯម៉ូតែល ។

/

ដោយឡែក សាកសពជនរងគ្រោះទី ២ មានឈ្មោះថា Anith Jones មានវ័យ​៣៥ ឆ្នាំខណៈ មានការធ្វើ តេស ពិសោធន៍ ដើម្បីបញ្ជាក់អោយបាន ពីមូលហេតុស្លាប់របស់គាត់ និង  បណ្តាសាកសពឯទៀត ។ Jones បានបាត់ខ្លួនចាប់តាំងពីថ្ងៃទី ៨ តុលា មកម្ល៉េះ ខណៈសាកសព ត្រូវបានរកឃើញនៅឯផ្ទះបោះ បង់ចោលមួយកន្លែង ។

មន្រ្តីបញ្ជាក់អោយដឹងថា ជនសង្ស័យ លោក Vann បានទទួលសារ  ភាព  អំឡុង  ពេលដែលមានការ សាកសួរចម្លើយ និងបានប្រាប់ប៉ូលីស ពីទីតាំង សាកសពផ្សេងៗ  ទៀត  ដែលខ្លួនបានធ្វើការវាយប្រ ហារ ។ 

/

ដោយឡែក លោក John Doughty នាយឧត្តមសេនីយ៍ ប្រចាំរដ្ឋ Indiana គូសបញ្ចាក់អោយដឹងថាជន សង្ស័យ លោក Vann បានប្រាប់ដល់ភ្នាក់ងារស៊ើបអង្កេត ថាខ្លួនបាន  សម្លាប់មនុស្សអស់ជាច្រើនក្នុង រយៈពេល ២ ទសវត្សចុងក្រោយនេះ ។ យ៉ាងណាមិញ អភិបាលក្រុង Gary  ក៏  បានគូសបញ្ជាក់ទន្ទឹម នឹងគ្នានេះដែរ អោយដឹងថា ជនជាប់ចោទ លោក Vann បើតាម    របាយការណ៍  បញ្ជាក់អោយដឹងថា គាត់មានជាប់ពាក់ព័ន្ធ បទឧក្រិដ្ឋ ផ្លូវភេទ​ កាលពីអំឡុងឆ្នាំ ២០០៩    នៅរដ្ឋ Texas ។ មិនទាន់ច្បាស់ នៅឡើយទេ ថាតើ ជនសង្ស័យរូបនេះ បានមកដល់ទឹកដីរដ្ឋ Indiana តាំង   ពី ពេលនេះ ឬ សាកសព ដទៃៗទៀត ពិតជាត្រូវរកឃើញ ខណៈមានការតាមដាន ស៊ើបអង្កេត ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី