ភ្នំពេញ ៖ ស្ដ្រីវ័យ ២៤ឆ្នាំម្នាក់ ត្រូវបាន ជនសង្ស័យចំនួន ២នាក់ យកកាំបិតចិត បន្លែចុងស្រួច ចូលទៅភ្ជង់ដល់ក្នុងផ្ទះ និង ប្លន់យកទ្រព្យសម្បត្ដិមួយចំនួន បន្ទាប់ពី ស្ដ្រីរងគ្រោះរូបនេះ បានដើរមកពីផ្សារទិញ ម្ហូប ហើយចូលទៅក្នុងផ្ទះរបស់ខ្លួន ។ ករណីភ្ជង់ប្លន់ យកទ្រព្យសម្បត្ដិ ព្រមទាំង ចាប់ស្ដ្រីរងគ្រោះ រំលោភបានសម្រេចនោះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះលេខ ៤៣៨ ផ្លូវលេខ ២០ បេ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ បង្កឱ្យមានការភ្ញាក់ផ្អើល ពីប្រជាពល រដ្ឋនៅក្បែរខាង និងសមត្ថ-កិច្ចមូលដ្ឋានផងដែរ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈដែលជនរងគ្រោះ ម.ស.ផ អាយុ២៤ឆ្នាំ មុខរបរ នៅផ្ទះ បាន ធ្វើដំណើរត្រឡប់មកពីផ្សារទិញម្ហូប ពេល ចូលទៅដល់ក្នុងផ្ទះ ក៏លេចមុខជនសង្ស័យ ២នាក់ បានយកកាំបិតចិតបន្លែ ភ្ជង់ទៅលើ ស្ដ្រីរងគ្រោះ ប្លន់យកលុយកាស និងទ្រព្យ សម្បត្ដិមួយចំនួន ដូចជា ចិញ្ចៀន ទូរស័ព្ទ ដៃ រួចហើយពួកវាមិនទាន់រត់គេចខ្លួនទៅ ណានោះទេ ដោយចាប់ចងជនរងគ្រោះ ហើយធ្វើសកម្មភាព ចាប់រំលោភរហូតបាន សម្រេចតែម្ដងមុនពេលដែលពួកវាគេច ខ្លួនទៅនោះ ។

យ៉ាងណាក៏ដោយ ចំពោះករណីខាងលើ នេះ កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅ សួរនាំជនរងគ្រោះ និងធ្វើការស្រាវជ្រាវ ករណីនេះឡើងវិញថា តើពិតជាបានកើត ឡើង ដូចអ្វីដែលជនរងគ្រោះនិយាយ ឬ អត់ ?

/

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល