ការប្រកួតរវាង Chelsea និង Liverpool បានបញ្ចប់ទៅដោយរលូន និង សប្បាយរីករាយសំរាប់ក្រុមទាំង ២ ។ លទ្ធផលបញ្ចប់ទៅ ដោយក្នុងពិន្ទុគ្រាប់បាល់ស្មើគ្នា ២ ទល់និង ២ ។
ការប្រកួតប្រារព្ធឡើងនៅ កីឡាដ្ឋាន ANFIELD ទឹកដី Liverpool បើកទ្វារស្វាគមន៍ក្រុម Chelseaជំនួបចុងក្រោយបង្អស់ នៃរដូវកាល ២០១២-២០១៣ ។ ពាក់កណ្តាលតង់ទី ១ នាទី ២៣ កីឡាករOscar របស់ Chelsea បានស៊ុតបញ្ចូលទីអោយ Chelsea នាំមុខមួយគ្រាប់មុន រហូតដល់ចប់តង់ទី ១ ។ តង់ទី ២ ក៏បានចាប់ផ្តើមហើយនៅនាទី ៥២ Sturridge ស៊ុតបានមួយគ្រាប់ តាមស្មើអោយក្រុម Liverpool វិញ ។ បានបន្តិច Chelsea ទទួលបានបាល់ពិន័យ ១១ ម៉ែតវិញនៅនាទី ៥៧ ធ្វើអោយ Chelsea នាំមុខសារជាថ្មីទៅលើ Liverpool តែទោះជាយ៉ាងណាក៏ដោយ Liverpool មិនបាក់ទឹកចិត្តឡើយ នៅនាទីចុងក្រោយកីឡាករដ៏ឆ្នើម Suarez ស៊ុតបានមួយគ្រាប់ចុងក្រោយអោយក្រុមLiverpool តាមស្មើ Chelsea ២ - ២ វិញនៅនាទី ៩៧ ចុងតង់ រហូតដល់បញ្ចប់ការប្រកួត លទ្ធផលក្រុមទាំង ២ ស្មើគ្នា ២-២ ។
ដោយ ៖ កុសលប្រភព ៖ k14