ក្រោយពីលេចចេញនូវព័ត៌មានចចាមអារាមមួយចំនួនមក ទីបំផុត LG បានបង្ហាញខ្លួនជាផ្លូវការនូវស្មាតហ្វូនអេក្រង់កោង ដំបូងគេរបស់ខ្លួនហើយ។
ស្មាតហ្វូន G Flex ប្រើប្រាស់អេក្រង់កោង OLED មានទំហំ 6 inch 720p, កម្រាស់ពី 7,9 mm ដល់ 8,7 mm (តាមកន្លែង), ទម្ងន់ 177 g។ ផ្នែកខាងក្នុងបំពាក់នូវ chip Quad Core Snapdragon 800 ល្បឿន 2,26 GHz, RAM 2 GB, camera 13 megapixel និងថ្ម 3500 mAh។
បច្ចេកវិទ្យាលេចធ្លោមួយនៅលើ G Flex គឺជាសមត្ថភាព ព្យាបាលដោយខ្លួនឯង ដែល LG បានប្រៀបធៀបវាទៅនឹងតួអង្គ Wolverine នៅក្នុងរឿង X-Men។ វាគឺជាបន្ទះហ្វីលការពារដ៏ពិសេសមួយដែលត្រូវបានគេស្រោបនូវសំបក ផ្នែកខាងក្រោយរបស់ G Flex ដើម្បីឲ្យវាអាចសំអាតដោយខ្លួនឯងនូវស្នាមប្រឡាក់ ឬស្នាមឆ្កូត (តិចៗ ស្រាលៗ) ក្រោយពីមានការប្រឡាក់ ឬឆ្កូត ២,៣ នាទីមក។ នេះគឺជាចំនុចពិសេសដ៏គួរទាក់ទាញ និងត្រូវបានគេរង់ចាំ ឲ្យវាកើតមានជាក់ស្តែងដូច្នេះ ជាយូរមកហើយ។
G Flex នឹងត្រូវបានចែកចាយដាក់លក់នូវកូរ៉េខាងត្បូង នៅខែវិច្ឆិកា ខាងមុខនេះ ប៉ុន្តែក្រុមហ៊ុន នៅមិនទាន់បង្ហើបឲ្យដឹង ពីគំរោងដាក់លក់ផលិតផលនេះ នៅតាមបណ្តាទីផ្សារ ប្រទេសដទៃទៀតឡើយ៕
លក្ខណៈសម្បត្តិពិសេស មូលដ្ឋានរបស់ LG G Flex:
- អេក្រង់: OLED កោង 6 Resolution 720 x 1280
- CPU: Snapdragon 800 Quad Core 2,26GHz
- GPU: Adreno 330
- RAM: 2GB
- Camera ក្រោយ: 13 megapixel
- Camera មុខ: 2,1 megapixel
- ថ្ម: 3500mAh, រចនាម៉ូតកោង
- ប្រព័ន្ធប្រតិបត្តិការ: Android 4.2.2 Jelly Bean
- តំណភ្ជាប់: NFC, Bluetooth 4.0, Wi-Fi a/b/g/n/ac, ចាប់ប៉ុស្តិ៍ TV កូរ៉េ, GPS
- មេម៉ូរីក្នុង/កាតក្រៅ: 32GB, Support កាតក្រៅ microSD
- ខ្នាតប្រវែង: 160.5 x 81.6 x 7.9 ~ 8.7 mm
- ទម្ងន់: 177g
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Apple បានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយ កម្រាស់ នៅលើ iPad Air បានស្តើងល្អដូច្នេះ?- Samsung ត្រៀមខ្លួនជាស្រេច ក្នុងការផលិតបន្ទះ Chip 64-bit - លោកនាយកទីផ្សារមួយរូប បានបាត់បង់ តំណែង ដោយសារតែនិយាយមិនល្អពី Apple- ភ័យស្ទើរស្លាប់ សុខៗស្រាប់តែមានស្តេចខ្មោច ហើរមកក្រវិល បន្លាចលើក្បាល (មានវីដេអូ)- ការពិត អំពីផ្លែឈើ ដែលលោកអ្នក អាចមិនទាន់ដឹង
ប្រែសម្រួល៖ សិលាប្រភព៖ vexpress & tinhte