ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ ផ្លាទីនីម ស៊ីនីផ្លេច រ៉ូយសេវេន ២០១៣ (Platinum Cineplex Rooy7 2013) នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី៧ ខែធ្នូខាងមុខនេះ ក្រោយពេល ក្របខណ្ឌលីក Rooy7 Football League(RFL) បញ្ចប់រដូវកាលរបស់ខ្លូន។ ដោយឡែកការទទួលពាក្យសុំចូលរួមប្រកួតបាល់ទាត់ក្នុង ក្របខណ្ឌ ផ្លាទីនីម ស៊ីនីផ្លេច រ៉ូយសេវេន ២០១៣(Platinum Cineplex Rooy7 2013) ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ខែ វិច្ឆិកានៅឯ RooY7 Sport Club & Minibar។ បើតាមសម្តីលោក Rooy ដែលជាអ្នកចាត់ការទូទៅក្នុង ក្របខណ្ឌថ្មីនេះនឹងមានក្រុមមិនមែនអាជីពពី ៨ទៅ១២ក្រុម និងចូលរួមប្រកួតដណ្តើមពានរង្វាន់មួយនេះ។ លោក Rooy បន្ថែមថាក្របខណ្ឌ ផ្លាទីនីម ស៊ីនីផ្លេច រ៉ូយសេវេន ២០១៣ (Platinum Cineplex Rooy7 2013) ឧបត្ថម្ហធំដោយ Platinum Cineplex, Celcard និងរួមសហការឧបត្ថម្ហដោយ Khmer Real Estate។ ពានរង្វាន់ ផ្លាទីនីម ស៊ីនីផ្លេច រ៉ូយសេវេន ២០១៣ (Platinum Cineplex Rooy7 2013) គឺជាពានរង្វាន់ធំមួយបន្ទាប់ពីពានរង្វាន់ Rooy7 Football League(RFL)។ ការប្រកួតក្នុងក្របខណ្ឌនេះ គឺធ្វើឡើងចំពោះកីឡាករ បាល់ទាត់មិនមែនអាជីពក្នុងគោលបំណងបង្កើន និងពង្រីងសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងកីឡាករ និងកីឡាករក៏ដូចជាក្រុមនីមួយៗដែលមកពីមជ្ឍដ្ឋានផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។
លោក Rooy ដែលជាអ្នកចាត់ការទូទៅក្នុងកម្មវិធីនេះ បានបញ្ជាក់ថា “ការរៀបចំការប្រកួតបាល់ទាត់នេះគឺចង់បណ្តុះ គំនិតយុវជនឲ្យយកពេលមកលេងកីឡាប្រសើរជាងប្រើពេលវេលាក្នុងអំពើអបាយមុខផ្សេងៗដែលសង្គម មិនទទួលស្គាល់”។ គួរបញ្ជាក់ថាការប្រកួតបាល់ទាត់ក្របខណ្ឌ ផ្លាទីនីម ស៊ីនីផ្លេច រ៉ូយសេវេន ២០១៣ (Platinum Cineplex Rooy7 2013) មានរយះពេល ៣ខែដោយមានការប្រកួត ៧ដងក្នុងក្រុមនីមួយៗ ដោយឆ្លងកាត់វគ្គជម្រុះក្នុងពូលនីមួយៗ។ ក្របខណ្ឌមួយនេះ នឹងធ្វើការការប្រកួតវិលជុំដើម្បីជម្រុះយកក្រុមខ្លាំងមួយប៉ុណ្ណោះ ដើម្បីទទួលបានជើងឯក Platinum Cineplex ។
លោក Rooy បានថ្លែងថាក្រុមហ៊ុន ឬសហគ្រាស នឹងបណ្តាអង្គការជាតិ អន្តរជាតិនៅក្នុង ប្រទេសមានចំណាប់អារម្មណ៏ពីកម្មវិធីប្រកួតនេះ ពួកគេក៏អាចចូលរួមបានដែរ។ ពួកគេអាចមកទទួលពាក្យសុំធ្វើការប្រកួតចាប់ពីថ្ងៃទី២១ ខែតុលា រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយដំណើរការប្រកួត នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៧ ខែធ្នូ តទៅនៅឯ Rooy7 Sport Club&Minibar ដែលស្ថិតនៅ ដីឡូត៏លេខ២០៦ ផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។លោកអ្នកក៏អាចទំនាក់ទំនងបានដែរតាមរយះលេខ ទូរស័ព្ទខាងក្រោមនេះ ០៧០៨៥ ៨៦ ៨៧ ឬ ០៦៦ ៨៥ ៨៦ ៨៧ ឬតាមគេហទំព័រហ្វេសបុក page: https://www.facebook.com/RooY7sportclub ៕

អត្ថបទ និងរូបភាព៖ Rooy7