យល់ដឹង៖ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ដ រូមគ្នាទាំងបីប្រទេសចូលគ្នា គឺអាមេរិកអង់គ្លេស និងបង់ក្លាដេស បានអោយដឹថា ដោយសារតែបំរ៉ែបំរូលអាកាសធាតុ មានភាពមិនប្រក្រតី បានធ្វើអោយទឹកកក នៅតំបន់ប៉ូលមានការប្រែប្រួលយ៉ាងខំា្លង ជាពិសេស គឹផ្ទាំងទឹកកកនៅតំបន់ Greenland ប្រទេសអង់គ្លេសតែម្ដង។

សាស្រា្ដរ្យ Kurt Kjaer មកពីសាកលវិទ្យាល័យ Copenhage របស់សហរដ្ឋអាមេរិក បាននិយាយថា ទោះបីពេលបច្ចុប្បន្ននេះ ការរលាយទឹកកក នៅតំបន់ប៉ូលមានការថយចុះ ជាងមុនបន្ដិចក៏ពិតមែន (ប្រៀបធៀបទៅនឹងឆ្នាំ ២០០៥- ២០១០) ប៉ុន្ដេពេលអនាគត ការរលាយទឹកកនឹងធ្វើដង ដែលនេះជាមូលហេតុដ៏ចម្បង ដែលប្រជាជនពិភពលោកនឹងជួបការលំបាក។
គួររំលឹកផងដែរថា កាលណា ទឹកកកតំបន់ប៉ូលរលាយ កាន់តែខ្លំាង នោះពិភពលោកទាំងមូលនឹងគ្រប់ដណ្ដប់ដោយទឹកទាំងអស់ ពេលនោះហើយ ដែលហៅថាសេចក្ដីសា្លប់រូមគ្នា។ដូច្នេះហើយបានជា បណ្ដាប្រទេសជឿនលឿនលើពិភពលោកមួយចំនួន បានអំពាវនាវដល់ប្រទេសសមាជិកទាំងអស់ លើពិភពលោក អោយខិតខំជួយការពារបរីស្ថានទាំងអស់គ្នា ពោល គឺការកាត់បន្ថយរោងចក្រ នុយក្លេអ៊ែរ រោងចក្រផលិតយានយន្ដ ក៏ដូចជារោងចក្រថាមពលអគ្គីសនីមួយចំនួនផងដែរ៕
ដោយ៖ នារីប្រភព៖ dailymail