អង់គ្លេស៖ នៅពេលដែលគេបង្ហោះវីដេអូ របស់បុរសម្នាក់ដែលមានធំ ហើយរូបគាត់អាចលេងបាល់បានយ៉ាងស្ទាត់ជំនាញនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង និងធ្វើការកោតសរសើរពីទេព្យកោលរបស់គាត់ផងដែរ។

លោក Adrew Cassidy មានវ័យ ៥០ឆ្នាំ រស់ក្នុងទីក្រុង Welsh នៃចក្រភពអង់គ្លេស ត្រូវបានគេចាត់ទុកថា គឺជាកំពូលអ្នកលេងបាល់យ៉ាងជំនាញ ពោលគាត់អាចលេងបាល់បានយ៉ាងស្និទ្ធិ និងរហ័សរហួនផងដែរ (មិនលេងក្នុងតារាងបាល់ទាល់ទេ)។គួរបញ្ចាក់ផងដែរ ការលេងបែបនេះ ត្រូវបានមនុស្សជាច្រើនចាត់ទុកថា គាត់ដូចអ្នកលេងបាល់ទាត់អាហ្សង់ទីន គឺលោក Diego Maradona អញ្ចឹង។

ទោះបីជាយ៉ាងណាក៏ដោយ លោក Adrew បាននិយាយក្នុងទីក្រុង Dobai ដែលជាកន្លែងគាត់សម្ដែងថា គាត់មិនពូកែអីណាស់ទេ គឺគាត់គ្រាន់តែចូលចិត្ដលេងតាំងពីតូចម្លេះ ហើយគាត់គា្រន់តែជាអ្នកនេសាទត្រីប៉ុណ្ណោះ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ ណារិន្ទប្រភព៖ dailymail