វីដេអូជាក់ស្តែង ស្តីពីសំបកជាច្រើនរបស់ iPhone 5C ត្រូវបាន Tanner Marsh អ្នកដែលពូកែក្នុងវិស័យ Unlock iPhone បង្ហោះនៅលើ Youtube។ បើទោះជាមិនមែនព័ត៌មានអ្វីនិយាយបញ្ជាក់ប៉ុន្តែការរចនាម៉ូត ក៏ដូចជាពណ៌របស់ សំបកនេះ គឺវាដូចទៅនឹងបណ្តារូបភាព និងវីដេអូដែលបានលេចចេញ កាលពីពេលមុនៗ។ Tanner Marsh បានបង្ហាញណែនាំគំរូ iPhone 5C ជាមួយពណ៌៥ សំរាប់ជ្រើសរើស រួមមាន ពណ៌ក្រហម លឿង ស បៃតង និងខៀវ។

តាមបណ្តាព័ត៌មានថ្មីៗនេះ បានឲ្យដឹងថា iPhone 5C និង 5S នឹងត្រូវបាន Apple ធ្វើការបង្ហាញណែនាំនៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ ហើយនឹងធ្វើការដាក់លក់នៅ ១០ ថ្ងៃបន្ទាប់គឺនៅថ្ងៃទី២០ ខែកញ្ញា។ ស្មាតហ្វូនថ្មីនេះ នឹងមានដាក់លក់នៅសហរដ្ឋអាមេរិច និងតាមបណ្តាទីផ្សារមួយចំនួនផ្សេងទៀត។ កំរិតតំលៃរបស់ iPhone 5C មានតំលៃចន្លោះពី 400 ដល់ 500 USD (VersionUnlock) រីឯ iPhone 5S មានតំលៃប្រហាក់ប្រហែលនឹង iPhone 5 គឺចាប់ពី 649 USD (VersionUnlock)។
ជាក់ស្តែងបច្ចុប្បន្ន Apple នៅមិនទាន់បញ្ជាក់ឲ្យដឹងព័ត៌មានអ្វីមួយនោះទេ សូម្បីតែការប្រកាសអញ្ជើញ ចូលរួមព្រឹត្តិការណ៍ នៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ ក៏មិនទាន់មានដែរ៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ Vexpress