ក្នុងការប្រជុំជាមួយភាគទុនិក កាលពីពេលថ្មីៗនេះ មានមនុស្សមួយចំនួនបានសួរសំណួរ CEO Tim Cook ថាតើ Apple មានបានរំលឹកដល់ការអភិវឌ្ឍន៍នូវស្មាតហ្វូន iPhone ជាមួយអេក្រង់ទំហំ 5 inhch ទេ? សំណួរនេះត្រូវបានចោទសួរ ក្នុងពេលដែលមានព័ត៌មានចចាមអារាមជាច្រើន បាននិយាយថា Apple កំពុងរៀបចំនូវគំរូ iPhone អេក្រង់ធំមួយ ក្នុងពេលដែលបណ្តាគូប្រជែងធំៗរបស់Apple សុទ្ធតែបានបញ្ចេញនូវស្មាតហ្វូនអេក្រង់ទំហំ 5 inch អស់ទៅហើយ។

Cook បានឆ្លើយតបថាៈ iPhone 5 មានអេក្រង់ល្អបំផុតសំរាប់ពេលបច្ចុប្បន្ននេះ ក្នុងពិភពបច្ចេកវិទ្យាស្មាតហ្វូន ដែលសំយោគចូលគ្នា នូវកត្តាមួយចំនួនដូចជា កំរិតពន្លឺ, គុណភាពពណ៌, brightness, កំរិតនៃចំណាំងផ្លាត, ភាពរឹងមាំ, សមត្ថភាពប្រើប្រាស់ថាមពល, ភាព Support ជាមួយ App ផ្សេងៗ និងចំនុចជាច្រើនទៀត ។ គាត់បានសរុបយ៉ាងខ្លីថាៈ Apple នឹងមិនចេញលក់ iPhone មានអេក្រង់ល្អជាងនេះទេ បើសិនណាមិនមានចាំបាច់ត្រូវផ្លាស់ប្តូរចំនុចទាំងនេះ៕

/

ដោយ៖ សិលាប្រភព៖ TTE